ថៃ: កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីស្អាតរូបស្រស់ Bella Ranee និងតារាសម្តែងកម្លោះសង្ហា Pope ត្រូវបានក្រុមហ៊ុនមួយកន្លែង ហៅពួកគេទាំងពីរ ធ្វើជាភ្ញៀវកិត្តិយសក្នុងការបើកសម្ពោធកម្មវិធីរបស់ខ្លួន។ 

Bella Ranee និងPope

ជាមួយគ្នានោះដែរ ពួកគេ ក៏បានតម្រូវឲ្យមានការចូលរួមលេងល្បែងកម្សាន្តមួយចំនួន ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ នាពេលនោះផងដែរ។ ស្របពេលជាមួយគ្នានៃការលេងល្បែងកម្សាន្តទាំងអស់នោះ ក៏មានអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា Bella Ranee និងPope បានព្យាយាមសម្តែង យ៉ាងដូចជាប្តីប្រពន្ធមែនទែនជាមួយគ្នាទៅហើយ ទាំងនៅកណ្តាលហ្វូងមនុស្សជាច្រើនរយនាក់។ ព្រោះថា ពួកគេម្នាក់ៗ ហាក់បីដូចជាមិនសូវមានភាពអៀនអ្វីច្រើនជាមួយគ្នានោះទេ។​

Bella Ranee និងPope

ក្នុងនោះផងដែរ ថ្វីបើ ពួកគេទាំងពីរនាក់ មិនមែនជាដៃគូស្នេហ៍ពិតប្រាកដជាមួយគ្នា នៅក្រៅឆាកក៏ដោយចុះ ប៉ុន្តែពួកគេទាំងពីរ ក៏រមែងតែងតែបានបង្ហាញពីភាពសិ្នទ្ធស្នាលយ៉ាងខ្លាំង ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ជារឿយៗ គ្រប់ពេលដែលពួកគេបានចូលរួមក្នុងកម្មវិធីតែមួយជាមួយគ្នា៕

ទស្សនារូបភាពផ្អែមល្អែមរបស់ពួកគេ ខាងក្រោមនេះ:

Bella Ranee និងPope
Bella Ranee និងPope
Bella Ranee និងPope
Bella Ranee និងPope

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]