អេស្ប៉ាញ៖ សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអេស្ប៉ាញ បានប្រកាសជាផ្លូវការពីការចូលកាន់តំណែងរបស់លោក Luis Enrique ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ។ 

Luis Enrique

ប្រធានសហព័ន្ធលោក Luis Rubiales បានធើ្វបណ្ដេញអតីតគ្រូបង្វឹកលោក Julen Loptegui ក្រោយដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ម្ចាស់ផ្ទះរុស្ស៊ី ក្នុងបាល់កាត់សេចក្ដីប៉េណាល់ទី ៤-៣។

សូមបញ្ជាក់ថា នេះគឺជាការកាន់តំណែងជាលើកដំបូងរបស់លោក Luis Enrique ចាប់តាំងពីការចាកចេញពីក្រុម FC Barcelona ដោយលោកបានរួមរស់នៅទីនោះរយៈពេល ៣ឆ្នាំ ក្នុងកីឡដ្ឋាន Camp Nou ដោយលោកបានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់ដូចជា Copa del Rey ១ដង La Liga ២ដង Champions League ១ដង Spanish Super Cup ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដង ផងដែរ៕  

Luis Enrique

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]