ភ្នំពេញ៖ ជាការពិតណាស់បទចម្រៀងបែបញាក់ កន្ត្រាក់អារម្មណ៍ «វាយម៉ាលុយ» របស់ តី កំពុងឆក់យកប្រជាប្រិយភាពខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ជាពិសេសអ្នកលេងបណ្ដាញសង្គម។

ទាំងនេះក៏ដោយសារ សាច់ភ្លេងឡូយប្លែក អមនឹងអត្ថន័យ ឌឺដងផ្លែផ្កា មួយចាស់ដៃ ទើបធ្វើឲ្យបទដំបូងរបស់អ្នករាំជំនិត មាស សុខសោភា  រូបនេះអាចកសាងកេរ្តិ៍ឈ្មោះបានយ៉ាងឆាប់រហ័សបែបនេះ។

តួយ៉ាង ស្រាប់តែថ្មីៗនេះ តារារ៉េបជើងចាស់ ដែលគ្រប់គ្នាស្គាល់លោកច្បាស់ តាមរយៈការច្រៀងបទ HipHop ពូឃ្លាំង ក៏បានបង្ហោះជាវីដេអូ រៀបរាប់ទាក់ទងនឹងបទថ្មីរបស់ តី មួយនេះ។ ដោយមិននឹកស្មានសោះថា បទ«វាយម៉ាលុយ» របស់តី បានធ្វើឲ្យខ្លួនលោកផ្ទាល់ ស្រឡាំងកាំង អត់ទ្រាំមិនសរសើរមិនបាន ពីភាពច្នៃប្រឌិតនៃចង្វាក់បរទេស ដែលអាចដាក់ពិន្ទុពិសេស មិនចាញ់បទរបស់ អេដា «កំុចង់មកតោង»

បន្ថែមពីការសរសើរ តារារ៉េបខាងលើ ក៏សង្ឃឹមថា​ថ្ងៃណាមួយលោក មុខជាអាចសហការ បង្កើតបទថ្មីប្លែក ជាមួយតី បានទៀតផង ពិតជាពិសេសខ្លាំងមែនទែន ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បទ«វាយម៉ាលុយ» របស់ តី
ពូឃ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពូ ឃ្លាំង