ថៃ៖ ថ្ងៃនេះ គឺជាការចុះជួយសង្គ្រោះលើកទី២ បន្ទាប់ប្រតិបត្តិការ​សង្គ្រោះកាលពី​យប់មិញបានបញ្ចប់ ដោយបាននាំក្មេងប្រុសដល់ទៅ៤នាក់ ក្នុងចំណោមអ្នកទាំង១៣ ដែលជាប់គាំងក្នុង រូងភ្នំថាំលួង ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ ចេញមកបាន​សម្រេច។

ជាក់ស្ដែងមុននេះបន្តិច  ក្រុមអ្នកជំនាញក៏បាននាំយកក្មេងប្រុសទី៧និងទី៨ចេញ​មក នឹងបានបញ្ចូនទៅដល់កាន់មន្ទីរពេទ្យដោយសុវត្ថិភាព​ហើយ។ ដំណឹងនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានក្ដីរំភើបនឹងសប្បាយចិត្តជាខ្លាំង ។

តួយ៉ាង ចំពោះក្រុម​សង្គ្រោះដទៃទៀត កំពុងព្យាយាម​ ចុះចូលទៅយកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់​ក្នុងរូងភ្នំ ហើយបើមិនបញ្ហាអ្វីទេនោះ ពួកគេនឹង​បន្តបេសកម្មនាំយកអ្នកទាំងនោះជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា មន្ត្រី អាជ្ញាធរថៃ​ មិនទាន់​ផ្តល់​ការ​​បញ្ជាក់​​​ ទៅ​លើ​អត្តសញ្ញាណរបស់ក្មេងៗ​ទាំងនោះនៅឡើយទេ ដោយត្រូវរង់ចាំ​ ឲ្យក្រុមអ្នកសង្គ្រោះ​​ នាំមនុស្សឲ្យអស់គ្នាសិន នឹងប្រាកដថា គ្មានអ្នកណាម្នាក់រងគ្រោះ ទើបសន្និសីទ​សារព័ត៌មាន​អាចសេចក្ដីប្រកាសចេញផ្លូវការ​ តាមក្រោយបាន៕

ក្មេងប្រុសទី៥ ត្រូវបានយកចេញពីរូងភ្នំ ដោយសុវត្ថិភាព
ក្មេងប្រុសទី៥ ត្រូវបានយកចេញពីរូងភ្នំ ដោយសុវត្ថិភាព
ក្មេងប្រុសទី៥ ត្រូវបានយកចេញពីរូងភ្នំ ដោយសុវត្ថិភាព
ក្មេងប្រុសទី៥ ត្រូវបានយកចេញពីរូងភ្នំ ដោយសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]