ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត បានទទួលរបស់ពិសេសដែលនាងមិនធ្លាប់ទទួលបានពីមុនមកក្នុង ថ្ងៃអាពាហ៍ពិពាហ៍មិត្តភ័ក្តរបស់នាង។

យ៉ាងណាមិញ ផ្អែកលើហ្វេសប៊ុកផេករបស់កញ្ញា វី ឌីណែត បានបង្ហោះរូបជាច្រើនសន្លឹក អមជាមួយ Caption មួយឃ្លាថា៖ “លើកទីមួយហើយ ដែលទទួលបានបាច់ផ្កា តែមិនដឹងគូព្រេងនៅឯណាទេ”។

ទោះជាយ៉ាងណាក្តី ទាំងនេះបានឲ្យដឹងថា នេះគឺជាលើកទីមួយហើយដែលកញ្ញា វី ឌីណែត ចាប់បានបាច់ផ្កាក្នុងថ្ងៃមង្គលការ។ ម៉្យាងវិញទៀត បើតាមការនិយាយតៗគ្នា អ្នកដែលចាប់បានបាច់ផ្កាពីកូនកម្លោះ កូនក្រមុំ អាចនឹងជាអ្នករៀបការបន្ទាប់ ដូច្នេះហើយ ទាំងនេះអាចមានន័យថាថ្ងៃពិសេសរបស់ តារាចម្រៀងវ័យក្មេងរូបនេះអាចនឹងកាន់តែខិតជិតចូលមកដល់ក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សាររបស់វី ឌីណែត
វី ឌីណែត ចាប់បានបាច់ផ្កា
វី ឌីណែត ចាប់បានបាច់ផ្កា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត