កំពត៖  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំនូវកម្មវិធី ដាំដើមកោងកាង ក្រោមប្រធានបទ «អតិថិជនម្នាក់ ដើមឈើមួយដើម» ដើម្បីអបអរ «រុក្ខទិវា ៩ កក្កដា» ក្នុងគោលបំណងបំផុសគំនិតមហាជនឲ្យយល់ច្បាស់អំពីសារប្រយោជន៍នៃដើមកោងកាង ចូលរួមថែរក្សា និងដាំដុះឡើងវិញ។ ហើយកម្មវិធីនេះបានរៀបចំឡើងនៅក្នុងសហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ដោយមើលឃើញពីប្រយោជន៍របស់ដើមកោងកាង ដែលជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលក់សមុទ្រ មិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ឆ្នេរសមុទ្រថែមទៀតផង។

ព្រៃកោងកាងអាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឲ្យមាននិរន្តរភាព និងទាក់ទាញឲ្យមានការចូលរួមការពារ បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយអាចទាញយកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងនោះ។ 

ដោយផ្អែកលើអត្ថប្រយោជន៍ទាំងនេះហើយ ទើបព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំគម្រោងនេះឡើង ដើម្បីលើកកម្ពស់ការដាំដើមកោងកាងនេះឡើងវិញ ដើម្បីរក្សាលំនឹងប្រព័ន្ធអេកូឡូហ្សី នៃតំបន់សមុទ្ររបស់យើង។

គម្រោង «អតិថិជនម្នាក់ ដើមឈើមួយដើម» គឺជាគម្រោងសកម្មភាពសង្គមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលមានគោលដៅនឹងធ្វើការដាំនូវដើមកោងកាងបន្ថែមទៀតជារាងរាល់ឆ្នាំ ទៅតាមចំនួនអតិថិជនដែលគ្រឹះស្ថានទទួលបានប្រចាំឆ្នាំ៕

ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត
ការចុះដាំកូនឈើនៅខេត្តកំពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]