ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ពិធីករដ៏មានប្រជាប្រិយភាពវីជេ រតនា កាន់តែមានសុភមង្គលជាមួយនឹងគ្រួសារខ្លាំងឡើង រាល់ទង្វើរបស់លោក និងកាយវិការផ្អែមល្ហែមជាមួយនឹងភរិយា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន និងចង់បានគ្រួសារបែបនេះគ្រប់គ្នា។

បច្ចុប្បន្ន តារារូបនេះទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់រួចមកហើយ ហើយភរិយារបស់លោក កំពុងតែពរពោះកូនម្នាក់ នៅក្នុងពោះផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានធ្វើឲ្យភរិយាជាទីស្រលាញ់របស់ខ្លួនរំភើបមិនធម្មតា ក្រោយលោកបានSurprise នាងនៅក្នុងថ្ងៃកំណើត ជាមួយនឹងនំខេកកាន់ទៅកាន់ភរិយា ដែលកំពុងតែមើលកូន មិនត្រឹមតែប៉ុណ្ណោះ វីដេអូមួយនេះបានបង្ហាញពី សុភមង្គលគ្រួសារដ៏តូចរបស់តារារូបនេះ។

លើសពីនេះ លោកក៏បានបញ្ចេញសារដ៏ផ្អែមល្ហែម អានហើយចង់លើសជាស្ករមួយផងដែរ ដោយក្នុងនោះលោកបាននិយាយថា«រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ បងសូមជូនពរអូន ឲ្យមានសុខភាពល្អ សំណាងល្អក្នុងឆ្នាំថ្មី ប្រាថ្នាអ្វីបានសម្រេច រូបសម្រស់កាត់តែស្អាត នឹងលុយចូលច្រើនៗ បងស្រលាញ់អូននឹងកូនខ្លាំងណាស់ ចង់ឲ្យអូនញញឹមបែបនេះជារៀងរហូត ញញឹម ញញឹម ញញឹម ដើម្បីស្វាគមន៍សមាជិកថ្មីម្នាក់ទៀតរបស់យើងក្នុងពេលឆាប់ៗនេះ Happy birthday my lovey wife »។

តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យមហាជនសរសើរ ក៏ដូចជាច្រណែននឹងគ្រួសារមួយនេះមែនទែន ព្រោះថាលោកតែងតែផ្អែមល្ហែមនឹងគ្នាជានិច្ច ទោះបីមានកូនរួចហើយក្តី៕

ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

គ្រួសារវីជេ រតនា
វីជេ រតនាSurprise ភរិយាក្នុងថ្ងៃកំណើត
វីជេ រតនាSurprise ភរិយាក្នុងថ្ងៃកំណើត
វីជេ រតនាSurprise ភរិយាក្នុងថ្ងៃកំណើត
នំខេក
នំខេក
នំខេក
វីជេ រតនាSurprise ភរិយាក្នុងថ្ងៃកំណើត
វីជេ រតនាSurprise ភរិយាក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា