ប្រេសុីល៖ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​ដែលហៅ​កាត់​ថា (CBF) បាន​​ថ្កោលទោសជុំវិញរឿងដែលមានអ្នក​គំរាម​សម្លាប់​ និង​រើស​អើង​ពូជសាសន៍​ដល់​ខ្សែបម្រើការពារ Fernandinho និង​គ្រួសាររបស់គេ ក្រោយពី​ចាញ់​ប៊ែលហ្ស៊ិក​ ២-១ ក្នុងវគ្គ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះ។

Fernandinho

ក្រុមម្ចាស់ជើងឯក ៥ សម័យកាលប្រេស៊ីលបានភ្លាត់ចាញ់ក្រុមប៊ែលហ្ស៊ិកក្នុងលទ្ធផល ២-១ នៅក្នុងទីក្រុង Kazan កាលពីថ្ងៃសុក្រកន្លងទៅ ហើយក្នុង​ចំណោម​ ២​គ្រាប់​ជ័យជម្នះ​របស់​ប៊ែលហ្ស៊ិកក៏មាន ១គ្រាប់របស់ Fernandinho ផងដែរ។ ហើយ ១ គ្រាប់នោះគឺកើតឡើងដោយសារតែរូបគេបានលោតទៅ​តែតបាល់ ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ក្រោយមកកីឡាករ  Kevin De Bruyne  បានទាត់​បាល់ទម្លុះ​សំណាញ់​ទី​យ៉ាង​ល្អ នឹងបានទម្លាក់​​ប្រេស៊ីល​ត្រឹម​វគ្គ ​៨ ​ក្រុម​ចុងក្រោយ​ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨។

ក្រោយពីការចាញ់នេះដែរ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​បង្ហាញ​ការរិះគន់​ចំពោះ​ការ​រើសអើង​ពូជសាសន៍​ ដោយ​ពួកគេបានសរសេរ​ការពារខ្សែបម្រើការពាររបស់ក្លិប Manchester City រូបនេះថា៖ «CBF មិន​​អាច​ទទួល​យក​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​លើ Fernandinho និង​គ្រួសារពួកគេ​បាននោះ​ទេ។ បាល់ទាត់​គឺ​តំណាង​ឲ្យ​ការ​រួបរួមគ្នា មិនប្រកាន់ពណ៌​សម្បុរ, ភេទ, វប្បធម៌​, សាសនានិង​មនុស្ស។ ពួក​យើង​នៅ​ជាមួយ​អ្នក Fernandinho។ ការ​រើស​អើង​ពូជសាសន៍​នឹង​មិន​​អាចទៅ​រួចនោះ​ទេ»។

Fernandinho

គួរឲ្យដឹងផងដែរថា មាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ​ចំនួន​បាន​ផ្ញើ​រូប​សត្វ​ស្វា​ទៅ​កាន់់ Fernandinho ដោយបង្ហាញ​ពី​ការ​រើសអើង​ពូជសាសន៍ទៅលើរូបគេ​ ខណៈ​ពេលដែលអ្នក​គាំទ្រ​ខ្លះទៀតបាន​គំរាម​ថានឹងសម្លាប់​រូប​គេ​ទៀត​ផង​។ ក្រៅ​តែពី​អំពើ​ខាង​លើ ស្រាប់តែបែកធ្លាយ​វីដេអូ​អ្នក​គាំទ្រ​ប្រេស៊ីល​នាំ​គ្នា​ឈរ​នៅ​តាមដងផ្លូវ​កាន់ សុទ្ធតែដុំ​ថ្ម ពងមាន់ និង​វត្ថុ​ផ្សេងៗ​ដើម្បីចាំគប់ទៅ​លើ​ឡាន​របស់​ក្រុមជម្រើសជាតិប្រេសុីល៕ ​

Fernandinho និង Kevin De Bruyne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]