អង់គ្លេស៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសកីឡាករ David Beckham បានចេញមកអំពាវនាវដល់អ្នករិះគន់ខ្សែប្រយុទ្ធ Raheem Sterling ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ជុំវិញរឿងស៊ុតបាល់មិនចូលទីក្រុមជម្រើសជាតិស៊ុយអែតជាច្រើនដង។

David Beckham

អតីតសមាជិកក្លិបបិសាចក្រហម Manchester United រូបនេះបានចេញមុខការពារខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសដែលពាក់អាវលេខ ៧ ជាលេខដែលគេធ្លាប់ពាក់កន្លងមក នៅពេលមានការរិះគន់យ៉ាងខ្លាំងជុំវិញរឿងនេះនៅលើបណ្តាញសង្គម។ 

ខ្សែប្រយុទ្ធរូបនេះស៊ុតបាល់មិនចូលទីជាច្រើនដង ពេលក្រុមអង់គ្លេសប៉ះស៊ុយអែតនៅវគ្គ ៨ ក្រុមចុងក្រោយ កាលពីពេលកន្លងទៅ។

Beckham បាននិយាយក្នុងបណ្តាញសង្គម Instagram ថា៖ «កីឡាករ Raheem Sterling បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមរបស់លោក Gareth Southgate ឲ្យទម្លាក់ក្រុមស៊ុយអែតក្នុងលទ្ធផល ២-០ នៅក្នុងទីក្រុងសាម៉ារ៉ា ដើម្បីមានឧកាសបានឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិក្រូអាតជាបន្ត។ ខ្សែប្រយុទ្ធក្រុម Manchester City រូបនោះមិនខុសអ្វីនោះទេ ប៉ុន្តែគ្រប់គ្នាត្រូវលើកទឹកចិត្តដល់គេដើម្បីឲ្យគេខិតខំព្យាយាមបន្តទៀត ហើយអ្នកទាំងអស់គ្នាគួរតែចូលរួមផ្តល់កម្លាំងចិត្តនឹងលើកទឹកចិត្តឲ្យគេ ព្រោះថាខ្ញុំឃើញគេខំប្រឹងខ្លាំងដើម្បីក្រុមណាស់»។

David Beckham សរសេរនៅលើបណ្តាញសង្គម Instagram

អតីតសមាជិកក្រុម Paris Saint-Germain រូបនេះបានបន្ថែមថា៖ «យើងអាចលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកជាបន្តបាន ដូច្នះហើយគ្រប់គ្នាគួរតែទទួលបានការអបអរសាទរទើបសមជាងការរិះគន់រូបគេ។ យើងជាអ្នកដែលបានកើតនៅលើទឹកដីអង់គ្លេសតែមួយ អ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺត្រូវចេះរួបរួមគ្នានឹងសាមគ្គីគ្នាទើបប្រសើរជាងគេរិះគន់»។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេសកំពុងតែត្រៀមលក្ខណៈដើម្បីជួបក្រុមក្រូអាត នៅថ្ងៃពុធ សប្តាហ៏នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកីឡាករ Sterling នៅមិនទាន់ច្បាស់ថាបានចូលលេងឬយ៉ាងណានោះទេ ក្រោយពីរងនូវការរិះគន់បែបនេះ៕

Messi និង Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]