រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​កញ្ញា​វីត​វីត ត្រូវ​បាន​ទស្សនិកជន​ទទួលស្គាល់​ថា​មាន​វោហារ​ស័ព្ទ​ក្បោះក្បាយ​ពីរោះ​ស្រទន់ ។ ទេព​កោសល្យ​នេះ​ធ្វើ​ឲ្យ​វីត​វីត មានការ​ងារ​ច្រើន ដោយ​តែងតែបាន​ធ្វើ​ពិធី​ការិនី​ក្នុង​កម្មវិធី​តូច​ធំ​របស់​ក្រុមហ៊ុន​នានា ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​វីត វីត ឲ្យ​ដឹង​ថា​«​ការ​ចេះ​ដឹង​ផ្នែក​មុខ​ជំនាញ​ជា​ពិធី​ការិនី​ដែល​នាង​ខ្ញុំ​អាច​និយាយ​អេ​ន​អន​ជាមួយ​ក្បាល​មេក្រូ​បាន គឺ​សុ​ទ្ឋ​សឹងតែ​ការ​ចង្អុល និង​បណ្តុះ​បណ្តាល​របស់​បងស្រី​យុគ ចិន្តា ។ ដំបូង​នាង​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ដើរ​នៅ​លើ​វេទិ​ការ​ប៉ុណ្ណោះ លុះ​ក្រោយមក​បងស្រី​យុគ ចិន្តា​គាត់​ឃើញ​នាង​ខ្ញុំ​មាន​សំឡេង​ល្អ ទើប​ឲ្យ​នាង​ខ្ញុំ​និយាយ​សាកល្បង​ទៅ​គាត់​ស្តាប់ ។

បន្ទាប់​មក​ស្រាប់តែ​គាត់​និយាយ​ថា​គាត់​នឹង​ជួយ​បណ្តុះបណ្តាល​ឲ្យ​នាង​ខ្ញុំ​ចេះ​យល់​ពី​របៀប​ធ្វើ​ពិធី​ការិនី ។ រឿង​ដំបូង​គឺ​នាង​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ចេះ ហើយ​អាច​ស៊ូ​បាន​ទ េ​គ្រាន់តែ​គាត់​ប្រាប់​កាន់តែ​មិន​ទុកចិត្ត​។

អស់​រយៈពេល​៣​ខែ​ជាង​នាង​ខ្ញុំ​រៀនសូត្រ​ជាមួយ​បងស្រី​យុគ ចិន្តា រហូត​អាច​ច្បិច​យក​ចំណុច​ជា​ច្រើន​ដែល​ផ្ទេរ​មក​ដល់​នាង​ខ្ញុំ ។​មូលហេតុ​ដូចនេះ​ហើយ​រាល់​ពាក្យពេចន៍​អប់រំ​ប្រៀនប្រដៅ​ពេល​បំពេញការងារ​នៅ​តែ​បាន​គាត់​ជួយ​ប្រាប់​អ្វី​ល្អ អ្វី​អាក្រក់​រហូត​អាច​ស្ទាត់ជំនាញ​បាន​យ៉ាង​រលូន ។

កត្តា​ទាំង​អស់នេះ​ហើយ​នាង​ខ្ញុំ​នៅ​តែ​ចាត់​ទុក​បងស្រី​យុគ ចិន្តា​ជា​រៀមច្បង​ដ៏​ល្អ មាន​គុណ​ធ​ម៌​​ចេះ​ចែករំលែក​ចំណេះ​ដល់ ប្អូន​ៗ​ជំនាន់​ថ្មី​កម្រ​រកបាន​» ៕

វីតវីត និង យុគ ចិន្តា
វីតវីត
វីតវីត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា