រុស្ស៊ី៖ លោកប្រធានធិបតី Vladimir Putin បានចេញមុខជាសាធារណៈមកអបអរសាទរដល់ជម្រើសជាតិរបស់ខ្លួន ក្រោយពីពួកគេតស៊ូឡើងរហូតមកដល់វគ្គ៨ក្រុមចុងក្រោយ។

លោកប្រធានាធិបតីរុស្ស៊ីបានធ្វើការតេទូរស័ព្ទទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់របស់ជម្រើសជាតិ ក្រោយពីពួកគេបានចាញ់ការប្រកួតជាមួយក្រុមក្រូអាត។ 

ក្រុមជម្រើសជាតិរុស្ស៊ី

លោក Putin បានអបអរសាទរដល់ក្រុមជម្រើសជាតិ ដែលខំប្រឹងលេងអស់ពីសមត្ថភាព ហើយទោះបីជាពួកគេចាញ់ការប្រកួតក្តី លោកបានលើកទឹកចិត្តឲ្យជម្រើសជាតិទាំងមូលកុំអាក់អន់ចិត្ត ហើយខិតខំអភិវឌ្ឍបន្តទៀតនាពេលអនាគត។

មិនតែប៉ុណ្ណោះ លោកបានបន្តថា តាំងពីវិនាទីដំបូងមក លោកបានជឿជាក់លើក្រុមជម្រើសជាតិពេញទំហឹង ហើយកម្រមានប្រទេសណាដែលជឿជាក់លើជម្រើសជាតិរបស់ពួកគេ១០០%ណាស់។

លោកបានបន្ថែមថា កីឡាករជម្រើសជាតិទាំងអស់គ្នាគួរជឿជាក់លើខ្លួនឯង ហើយកុំឲ្យការរិះគន់ពីអ្នកផ្សេងបង្អាក់ដំណើរនិងការខំប្រឹងប្រែងរបស់ខ្លួនឲ្យសោះ ហើយលទ្ធផលរបស់រុស្ស៊ីឆ្នាំនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលមែនទែនដោយសារតែពួកគេមិនទុកចិត្តលើសមត្ថភាពរបស់ជនជាតិរុស្ស៊ី។

ជាទីបញ្ចប់ លោក Putin ក៏បានប្រាប់ទៅកាន់ជម្រើសជាតិថា ពួកគេគឺជាវីរបុរសនៅក្នុងដួងចិត្តរបស់ជនជាតិរុស្ស៊ីទាំងមូល ហើយលោកសង្ឃឹមថា ពួកគេនឹងធ្វើឲ្យប្រទេសទាំងមូលមានមោទនភាពបន្តទៅទៀត។

លោកប្រធានាធិបតី Putin

គួរឲ្យដឹងថា ក្រុមជម្រើសជាតិរុស្ស៊ីបានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ នៃព្រឹតិ្តការណ៍ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស (មិនរាប់បញ្ចូលមុនឆ្នាំ១៩៩១ ពេលដែលរុស្ស៊ីនៅជាផ្នែកមួយនៃសហភាពសូវៀតនៅឡើយ)៕

ក្រុមជម្រើសជាតិរុស្ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]