រុស្ស៊ី៖ គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតលោក Zlatko Dalić ជឿជាក់ថាកូនក្រុមរបស់លោក មិនពិបាកនៅក្នុងការបិទខ្សែប្រយុទ្ធ Harry Kane នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ ២០១៨ នោះទេ ព្រោះតែពួកគេមាន Lionel Messi ធ្វើជាគំរូស្រាប់ហើយ។

Zlatko Dalić

ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវប្រឈមមុខជាមួយ ក្រុមតោកំណាចអង់គ្លេស នៅថ្ងៃពុធ សប្តាហ៏នេះ ក្រោយពីពួកគេបានទម្លាក់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៤-៣ ។

ខណៈពេលដែលគ្រូបង្វឹកលោក Zlatko Dalić បាននិយាយថា Kane និង Sterling ជាកីឡាករដែលក្រូអាតត្រូវប្រយ័ត្នខ្លាំងជាងគេ  លោកក៏នៅតែជឿជាក់លើកូនក្រុមរបស់លោកថាពួកគេនឹងអាចធ្វើបានព្រោះ Messi ធ្លាប់អត់បានបាល់លេងម្តងរួចមកហើយ។

Harry Kane

គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះបន្ថែមថា៖ «ខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ ព្រោះពួកគេម្នាក់ៗពិតជាខិតខំនិងយកចិត្តទុកដាក់ជាខ្លាំង។ ហើយក្រូអាតមិនដែលខ្លាចអង់គ្លេសនោះទេ។ ទោះបីជាពួកគេមានខ្សែប្រយុទ្ធ Harry Kane ឆ្នើមគឺជាអ្នកដែលស៊ុតចូលច្រើនជាងគេមែន។ ប៉ុន្តែយើងក៏មានខ្សែការពារកណ្ដាលដែលអាចបិទ Messi និង Eriksen ជាប់ម្តងរួចមកហើយដែរ ដូច្នេះយើងនៅតែសង្ឃឹមថាពួកគេនឹងបិទ Kane ឲ្យជាប់ដូចគ្នាដែរ»៕

Messi និង Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]