អេស្ប៉ាញ៖ គ្រូបង្វឹក Fernando Hierro បានប្រកាសចាកចេញពីដំណែងជាផ្លូវការ ក្រោយពីលោកមិនអាចដឹកនាំក្រុមជម្រើសជាតិឲ្យឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅ World Cup បាន។

បើយោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញបានឲ្យដឹងថា គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះបានសម្រេចលាលែងពីដំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិ ក្រោយពីលោកឡើងមកកាន់ដំណែងនេះមិនទាន់បានមួយខែស្រួលបួលផងនោះ។

គ្រូបង្វឹក Fernando Hierro

បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានអារម្មណ៍ខកចិត្តជាខ្លាំង ក្រោយពីមិនអាចជួយឲ្យជម្រើសជាតិឡើងផុតវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup។

យ៉ាងណាមិញ អតីតជំនួយការគ្រូបង្វឹករបស់ក្រុម Real Madrid រូបនេះបាននិយាយថា លោកសូមជូនពរឲ្យជម្រើសជាតិអេស្ប៉ាញទទួលបានជោគជ័យនាថ្ងៃអនាគត ហើយលោកសង្ឃឹមថាសហព័ន្ធនឹងអាចរកគ្រូបង្វឹកដែលសាកសមនឹងដំណែងនេះបាន។ 

គ្រូបង្វឹក Fernando Hierro

គួរបញ្ជាក់ថា លោក Hierro ត្រូវបានគេតែងតាំងឲ្យក្លាយជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញយ៉ាងតក់ក្រហល់កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ក្រោយពីសហព័ន្ធបានសម្រេចបណ្តេញលោក Julen Lopetegui ចេញពីដំណែង ដោយសារតែគ្រូបង្វឹករូបនោះបានចរចាជាមួយក្រុម Real Madrid ដោយសម្ងាត់ និងមិនបានជូនដំណឹងដល់ថ្នាក់គ្រប់គ្រងសហព័ន្ធ៕

គ្រូបង្វឹក Lopetegui និងលោក Perez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]