រុស្សុី៖ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ រវាងក្រុមជម្រើសជាតិអង់គ្លេស និង ក្រុមស៊ុយអែត ជាការប្រកួតមួយដែលអ្នកគាំទ្រភាគច្រើនមិនរំពឹងថាពួកគេអាចនឹងឡើងមកដល់វគ្គ ៨ ក្រុមនេះបានឡើយ ហើយនេះគឺជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ១៩៩០ មកដែលពួកគេអាចឈានដល់វគ្គ ៨ក្រុមចុងក្រោយបាន។

ក្រុមជម្រើសជាតិអង់គ្លេស

ប៉ុន្តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺថា សំបុត្រដែលដាក់លក់សម្រាប់ចូលទស្សនាការប្រកួតរវាងក្រុមអង់គ្លេស និងក្រុមស៊ុយអែត នៅសល់ប្រមាណជាង ១០ ០០០ សន្លឹកឯណោះ។  អ្នកគាំទ្រអង់គ្លេសជាច្រើនបានត្រឡប់ទៅផ្ទះវិញ ព្រោះពួកគេមិនគិតថាក្រុមជម្រើសជាតិរបស់ខ្លួននឹងបានឡើងមកដល់វគ្គនេះនោះទេ។

ក្នុងរយៈពេល ៣ ម៉ោងមុនការប្រកួតចាប់ផ្តើមនៅកីឡដ្ឋាន Samara Arena សំបុត្រតិចជាង ៣ ០០០ សន្លឹកតែប៉ុណ្ណោះ ដែលត្រូវបានលក់ទៅឲ្យអ្នកគាំទ្រក្រុមអង់គ្លេស ដែលគេសង្ឃឹមថានឹងមានអ្នកគាំទ្រស៊ុយអែតមកចូលរួមច្រើនជាងនេះ។ ខណៈពេលដែល Skyskanner បានរាយការណ៍ថា ចំនួនអ្នកស្វែងរកជើងយន្តហោះទៅកាន់ក្រុង Samara បានកើនឡើងដល់ទៅ ១៨៩%។

តម្លៃសំបុត្រចូលទស្សនា

គួរឲ្យដឹងផងដែរថា តម្លៃសំបុត្រនៅវគ្គ ៨ ក្រុមចុងក្រោយនេះ គឺចាប់ពី ១៧៥ ដុល្លារ ដល់ទៅ ៣៦៥ ដុល្លារ អាស្រ័យទៅតាម Zone សម្រាប់ទស្សនា។ ហើយតម្លៃនេះនឹងកើនឡើងទៅដល់ចន្លោះពី ២៨៥ - ៧៥០ ដុល្លារនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រសំបុត្រនឹងឡើងថ្លៃ តម្លៃចន្លោះពី ៤៥៥ – ១ ១០០ ដុល្លារ។

សូមបញ្ជាក់ថា នេះគឺជាបញ្ហាមួយសម្រាប់អ្នកគាំទ្រអង់គ្លេសដែលមិនទាន់ត្រៀមខ្លួន ថាក្រុមរបស់គេនឹងអាចឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។ សំបុត្រ World Cup ចេះតែឡើងថ្លៃ ចំណែកឯការធ្វើដំណើរ ស្នាក់នៅ និងការចាយវាយប្រចាំថ្ងៃ គឺពួកគេម្នាក់ៗត្រូវចំណាយរាប់ពាន់ដុល្លារដើម្បីបន្តគាំទ្រការប្រកួតក្រុមជម្រើសជាតិរបស់ពួកគេ៕ 

អ្នកគាំទ្រក្រុមជម្រើសជាតិស៊ុយអែត
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]