ភ្នំពេញ៖ ជីវិតគ្រួសាររបស់ពិធីករ និងជាតារាសម្ដែង ដែលពោរពេញ ដោយទេពកោសល្យលោក ប៉ែន ចំរ៉ុង ហាក់មិនសូវបើកបង្ហាញឲ្យទស្សនិកជន បានជ្រាបនោះឡើយ។ បើទោះជាបែបនេះមែន ក៏បច្ចុប្បន្ននៅតែមាន អ្នកគាំទ្រជាច្រើន ចាំតាមដានមើលសឹងគ្រប់សកម្មភាពរបស់លោកដែរ។ 

តួយ៉ាង កាលពីយប់មិញនេះ ស្រាប់តែតារាសម្ដែងខាងលើ បានបង្ហោះសារជូនពរថ្ងៃកំណើត ក្មួយស្រីជាទីស្រលាញ់របស់ខ្លួនលើបណ្ដាញសង្គម អមនឹងរូបថតទុកជាអនុស្សាវរីយ៍ ទៀតផង។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ ចំពោះរូបសម្រស់ក្មួយស្រីលោកវិញ ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ឃើញថា នាងពិតជាមានសម្រស់ស្អាតខ្លាំង មិនចាញ់តារាប៉ុន្មាននោះទេ ព្រោះមិនថារូបរាង មុខមាត់ គឺបានគ្រប់យ៉ាងតែម្ដង។

ទាំងនេះបង្ហាញបានយ៉ាងច្បាស់ណាស់ថា សមាជិកក្នុងក្រុមគ្រួសារពិធីករសង្ហារូបនេះ សុទ្ធតែមានរូបសម្រស់ ស្អាតមិនណយឡើយ មើលតែសម្រស់ពូនិងក្មួយស្រី ទាំង២នេះទៅបានហើយ៕

ប៉ែន ចំរ៉ុង
ក្មួយស្រី ប៉ែន ចំរ៉ុង
ក្មួយស្រី ប៉ែន ចំរ៉ុង
ក្មួយស្រី ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង