ភ្នំពេញ៖ ក្រោយពីដឹងការពិតថា អតីតតារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញាសាត រស្មី ជាគូស្នេហ៍ជាមួយក្មួយប្រុស របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ឃើញថាធ្វើឲ្យបណ្តាអ្នកគាំទ្រនាំគ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលពួកគេទាំងពីរមានទំនាក់ទំនងនឹងគ្នាជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ ទំនាក់ទំនងរបស់តារាស្រីរូបនេះ និងក្មួយប្រុសតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកឆៃ ដាពិសិដ្ឋ អាចនឹងឈានដល់ថ្ងៃចូលរោងការនៅក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ទោះបីជាតារាស្រីរូបនេះ មិនទាន់ក្លាយឈ្មោះជាក្មួយថ្លៃពេញលេញ យ៉ាងណាក្តី ក៏មើលទៅនាងទទួលបានភាពកក់ក្តៅពីគ្រប់គ្នា នៅក្នុងគ្រួសារលោកព្រាប សុវត្ថិ ជាពិសេសគឺទទួលបានការស្រលាញ់ និងយកចិត្តទុកដាក់ពីគូដណ្តឹងតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតរបស់នាង មិត្តក៏ដូចជាគូដណ្តឹង បានធ្វើពិធីខួបកំណើតជាមួយនឹងនំខេកមួយ មើលទៅយ៉ាងមានសុភមង្គល ជាពិសេសនោះ ទទួលបានការជូនពរពីបណ្តាគ្រួសាររបស់នាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សាត រស្មី និងម្តាយព្រាប សុវត្ថិ
គ្រួសារព្រាប សុវត្ថិ
ក្មួយព្រាប សុវត្ថិ
ថ្ងៃកំណើតសាត រស្មី ម្សិលមិញ
ថ្ងៃកំណើតសាត រស្មី ម្សិលមិញ
ថ្ងៃកំណើតសាត រស្មី ម្សិលមិញ
ថ្ងៃកំណើតសាត រស្មី ម្សិលមិញ
ថ្ងៃកំណើតសាត រស្មី ឆ្នាំមុន
សាត រស្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាត រស្មី