ថៃ: កាលពីពេលប៉ុន្មានសប្តាហ៍មុននេះ តារាសម្តែងស្រី Vj Ja ត្រូវបានបែកធ្លាយព័ត៌មានដ៏ក្តៅមួយ ដែលបាននិយាយថា នាងជាជនទី៣ ធ្វើឲ្យប្រពន្ធដើម ដេកយំស្ទើររាល់យប់។ ហើយ ក្រោយតែពីមានការបែកធ្លាយរឿងរ៉ាវនៃព័ត៌មានមិនល្អបែបនេះ នាងក៏លែងបង្ហាញពីសកម្មភាពអ្វីច្រើន ដូចកាលពីពេលមុន នៅលើបណ្តាញសង្គមនានា មិនថាទាំងកម្មវិធីតូច ឬធំអ្វី នោះទេ។ 

តារាសម្តែងស្រី Vj Ja

ក៏ប៉ុន្តែជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីពេលម្សិលមិញនេះ នាងត្រូវបានមិត្តភក្តិជាច្រើន ព្រមទាំងបណ្តាកូនសិស្សមួយចំនួនតូច​ នៅឯសាកលវិទ្យាល័យ បានរៀបចំធ្វើពិធីជប់លៀងឲ្យនាង ក្នុងគោលបំណងបង្កើតបរិយាកាសល្អៗ សម្រាប់ធ្វើឲ្យនាងសប្បាយចិត្តឡើងវិញ។ 

តារាសម្តែងស្រី Vj Ja

តែយ៉ាងណាមិញ នាពេលភ្លាមៗនោះ​ដែរ​ នាងក៏បានស្រក់ទឹកភ្នែក អំឡុងពេលដែលប្រទះឃើញក្រដាស សរសេរពាក្យមួយឃ្លាមកកាន់នាងថា«តស៊ូឡើង Vj Ja នៅមានពួកយើងចាំផ្តល់ជាកម្លាំងចិត្តដល់អ្នក គ្រប់ពេល»។ 

តារាសម្តែងស្រី Vj Ja

ហើយទាំងអស់នេះ​ ពិតជាបានធ្វើឲ្យនាង មានភាពកក់ក្តៅ និងភាពសប្បាយរីករាយត្រលប់មកវិញ ក្រោយពេលដែលដឹងថា នៅមានមនុស្សជាច្រើននាក់ទៀត នៅតែចាំការពារ ព្រមទាំងលើកទឹកចិត្តនាងបែបនេះ៕

តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja
តារាសម្តែងស្រី Vj Ja

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]