ចិន៖ កីឡាករ Paulinho បានសម្រេចចិត្តត្រឡប់ទៅក្រុម Guangzhou Evergrande វិញ ក្រោយពីមកលេងនៅ Barcelona បានត្រឹមមួយរដូវកាលប៉ុណ្ណោះ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លិបនៅក្របខណ្ឌកំពូលរបស់ចិនវិញ ក្នុងកុងត្រាជាកីឡាករខ្ចីជើង ដោយក្រុម Guangzhou Evergrande អាចទិញរូបគេជាផ្លូវការបាននៅខែមករាឆ្នាំក្រោយ។

កីឡាករ Paulinho

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានផ្លាស់ប្តូរក្លិបមកកាន់ទឹកដី Camp Nou កាលពីខែសីហាឆ្នាំ២០១៧ ដោយវត្តមានរបស់រូបគេបានធ្វើឲ្យអ្នកគាំទ្រក្លិប Barcelona មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយពីព័ត៌មាននៃការចាកចេញរបស់អតីតខ្សែបម្រើរបស់ក្រុម Tottenham Hotspur រូបនេះបានត្រូវគេប្រកាសជាផ្លូវការ បណ្តាញសង្គម Twitter របស់ក្រុម Barcelona បានបង្ហោះរូបភាពភ្ជាប់នឹងសារអរគុណដល់រូបគេដែលបានជួយក្លិបរយៈពេលមួយរដូវកាលកន្លងមកនេះ។

កីឡាករ Paulinho

គួរឲ្យដឹងថា ក្នុងរយៈពេល ១រដូវកាលនេះ Paulinho បានបង្ហាញខ្លួនឲ្យក្រុមអ្នកមានបុណ្យបានចំនួន ៤៩ប្រកួត ព្រមទាំងស៊ុតបញ្ចូលទីបាន ៩ដងផងដែរ៕

កីឡាករ Paulinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]