ថៃ៖ មុននេះបន្តិច ក្មេង២នាក់ក្នុងចំណោមមនុស្ស១៣នាក់ ដែលជាប់គាំងក្នុងរូងភ្នំ​ថាំហ្លួង​ អស់រយៈពេលជាច្រើនថ្ងៃ ត្រូវបានក្រុមអ្នកសង្គ្រោះ នាំចេញពីរូងភ្នំបានយ៉ាងជោគជ័យ នេះបើតាមសារព័ត៌មានថៃបានចុះផ្សាយ។

នៅ​ក្នុង​បេសកកម្ម​ដ៏​លំបាកមួយ​នេះ ត្រូវបានគេរាយការណ៍​ជា​បឋម​ថា ក្មេង​ប្រុស​ទាំង២នោះ មិនត្រូវ​បាន​គេ​អនុញ្ញាតបញ្ចេញ​អត្តសញ្ញាណ​នៅឡើយនោះទេ ហើយក្រោយពីសង្គ្រោះ ពួកគេទាំង២ អាច​ដើរ​ចេញ​មក​ដោយ​ខ្លួន​ឯងបាន ទៀតផង។

គួរ​បញ្ជាក់​ថា ក្មេង​ទាំង​២​នាក់​ត្រូវបានគេសង្គ្រោះ យកចេញ​មក​នៅ​វេលា​ម៉ោង ៥ និង ៤០នាទី​ល្ងាច ឯ​ម្នាក់​ទៀត​នៅ​វេលា​ម៉ោង ៥ និង ៥០នាទី។ បច្ចុប្បន្ន​នេះ​ពួកគេ​កំពុង​ទទួល​ការ​ត្រួតពិនិត្យ យ់ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ យ៉ាង​ណា​មិញ ចំពោះដំណឹងនេះខាងអាជ្ញាធរ នៅមិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​នៅឡើយនោះ  ខណៈ​របាយការណ៍​នេះ​ទទួល​បាន​ពី​អ្នកសារព័ត៌មាន ពីកន្លែង​កើតហេតុ​ផ្ទាល់​តែម្តង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ក្មេងៗទាំង១២ និងគ្រូបង្វឹករបស់ពួកគេ
ក្រុមអ្នកសង្គ្រោះ
ក្រុមអ្នកសង្គ្រោះ
ក្រុមអ្នកសង្គ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]