ថៃ៖ ខណៈដែលក្រុមសង្គ្រោះកំពុងដុតដៃដុតជើងជួយក្មេងៗដែលជាប់ក្នុងរូងភ្នំ ក្រុមគ្រួសារនៃក្រុមយុវជនបាល់ទាត់ជ្រូកព្រៃនេះ ក៏បានទទួលលិខិតផ្តាំផ្ញើពីកូនៗបណ្តើរៗហើយ តាមរយៈក្រុមមុជទឹកសង្គ្រោះ។
ក្មេងៗភាគច្រើនបានរៀបរាប់ថា ពួកគេមានសុវត្ថិភាព កុំមានការបារម្ភ ឬក៏ថាពួកគេនឹកក្រុមគ្រួសារជាដើម ខណៈគ្រូបង្វឹកក៏បានសុំទោសចំពោះគ្រួសារនៃកូនក្រុមរបស់ខ្លួន បន្ថែមពីការផ្តាំផ្ញើទៅម្តាយមីងរបស់គាត់ផងដែរ។
ដោយឡែកក្នុងចំណោមនោះ មានក្មេងម្នាក់បានផ្តាំផ្ញើទៅគ្រូបង្រៀនរបស់ខ្លួនថា “លោកគ្រូ-អ្នកគ្រូអើយ សូមកុំដាក់កិច្ចការផ្ទះឱ្យសិស្សច្រើនពេក!”។
ជឿជាក់ថា ក្រោយអានពាក្យមួយឃ្លានេះរួច គ្រូៗស្ទើរតែទាំងអស់ជុំវិញពិភពលោកដែលជាអាណាព្យាបាលទី ២ ជាពិសេសគ្រូៗផ្ទាល់របស់ក្មេងៗដែលឃ្លាតឆ្ងាយគ្រួសារ និងខានស្ពាយកាតាប ប៊ិច សៀវភៅ ខ្ទង់កន្លះខែមកនេះ ច្បាស់ជាទឹកភ្នែកច្រើនជាងញញឹម ឬក៏ញញឹមបណ្តើរទឹកភ្នែកបណ្តើរពុំខានឡើយ ដោយសារពេលខ្លះទឹកចិត្តគ្រូបង្រៀនចំពោះសិស្ស ធំធេងជាងឳពុកម្តាយបង្កើតទៅទៀត។
ទោះបីជាការផ្តាំផ្ញើនេះបង្កប់ន័យលេងសើចក៏ដោយ ក៏លោកគ្រូ-អ្នកគ្រូនៅតាមស្ថាប័នសិក្សានានា ច្បាស់ជានឹកឃើញពាក្យមួយឃ្លានេះ ពេលត្រៀមដាក់កិច្ចការផ្ទះឱ្យកូនសិស្សម្តងៗ។
ក្រៅពីនេះក៏នៅមានក្មេងម្នាក់ទៀត បានផ្តាំឱ្យឳពុកម្តាយរបស់ខ្លួនធ្វើម្ហូបមូកាថា (បាប៊ីឃ្យូបែបថៃ) បើសិនគេអាចចេញមករួចផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]