ឈៀងរ៉ៃ៖ យោងតាមលោក ណារ៉ុងសក្តិ អុសុដ្ឋាណាកន (Narongsak Osottanakorn) អភិបាលខេត្តឈៀងរ៉ៃ ដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា នាវេលាម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ ក្រុមអ្នកជ្រមុជទឹក១៨នាក់ កំពុងតែចាប់ផ្តើមធ្វើការប្រតិបត្តិការជួយក្មេងៗទាំង១២ និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់នៅក្នុងរូងភ្នំថាមល្លួង ឲ្យចេញបាននៅថ្ងៃនេះហើយ ។

ដោយក្នុងនោះ មានអ្នកជំនាញបរទេសចំនួន១៣នាក់ និងក្រុមទាហានថៃ៥នាក់។ ដោយវាត្រូវការប្រើពេល៦ម៉ោង ដើម្បីចូលទៅគោលដៅដែលអ្នកទាំង១៣កំពុងនៅ ហើយត្រូវប្រើពេល៥ម៉ោងទៀត ដើម្បីចេញមកវិញ។

អ្នកជំនាញបានរំពឹងទុកថា នឹងនាំពួកគេទាំង១៣នាក់ ចេញបាននៅក្រោយម៉ោង​៩យប់នេះ និងមានជីវិតចេញ មកវិញយកមានសុវត្ថិភាព១០០ភាគរយ។ លើសពីនេះក្រុមអ្នកមុជទឹកត្រូវមានតួនាទី នាំក្មេងម្នាក់ចេញ ឲ្យបាន ហើយបេសកកម្មនេះនឹងត្រូវយកក្មេងៗចេញពីរូងភ្នំម្ដងម្នាក់ ដូច្នេះត្រូវចំណាយពេលវេលាយូរ និងប្រហែលជាបន្តរហូតដល់ថ្ងៃស្អែក។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្សេងៗបានរៀបចំបំពង់អុកស៊ីសែន ថ្នាំពេទ្យមួយចំនួន ឬសំភារៈបរិក្ខា និងឧបករណ៍ជំនួយក្នុងការសង្គ្រោះ​ ដើម្បីរៀបចំជួយពួកគេនៅពេលដែលបានចេញមក។ ស្របពេលជាមួយគ្នានេះដែរ ដំណឹងដ៏ល្អមួយនេះ បានធ្វើឲ្យប្រជាជនជាច្រើន រំភើបនិងសប្បាយចិត្ត យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងរង់ចាំមើលក្មេង បានចេញមកដោយសុវត្ថិភាពនៅក្នុងថ្ងៃនេះ៕ 

កីឡាករទាំង១៣
កីឡាករទាំង១៣
ក្រុមអ្នកសង្គ្រោះ
ក្រុមអ្នកសង្គ្រោះ
ក្រុមអ្នកសង្គ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]