អ្នករត់ត្រឹកៗជនជាតិញូហ្សឺឡេនម្នាក់ បានឈ្នះនូវសិទ្ធិរត់ស្រាត បន្ទាប់ពីការអំពាវនាវជាលើកទីពីររបស់គាត់។

តាមប្រភពព័ត៌មាន ពីគេហទំព័រ មេត្រូ របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា បុរសម្នាក់ដែលមានឈ្មោះ Andrew Lyall Pointon អាយុ៤៧ឆ្នាំ កាលពីខែសីហា ឆ្នាំ២០១១ ត្រូវបានប៉ូលីសចាប់ខ្លួន យកទៅឃុំទុកអស់ ៣ថ្ងៃ នៅ Tauranga ដោយសារមានស្រ្ដីម្នាក់បានប្ដឹងប៉ូលីស បន្ទាប់ពីបានឃើញលោក Pointon រត់ដោយគ្មានសំលៀកបំពាក់ គឺមានតែស្បែកជើងកីឡាមួយគូតែប៉ុណ្ណោះ។ ពាក្យបណ្ដឹងរបស់ស្ដ្រីម្នាក់នេះ ធ្វើឲ្យលោក Pointon មិនសុខចិត្ត គាត់បានទាមទាររកយុត្តិធម៌ ដោយបានប្ដឹងទៅតុលាការកំពូល នៅ Tauranga។ លោក Pointon មានប្រសាសន៍ថា គ្រាន់តែគាត់រត់ដោយគ្មានសំលៀកបំពាក់ តើខុសដែរ? បើអញ្ចឹងព្រះមិនគួរប្រទានអង្គជាតិដល់យើងរាល់គ្នាទេ។

បន្ទាប់មកតុលាការក៏បានកាត់ក្ដីឲ្យ លោក Pointon ឈ្មះនូវសិទ្ធិរត់ដោយគ្មានសំលៀកបំពាក់ មានប្រជាជនជាច្រើនបានសប្បាយចិត្តនឹកការ កាត់ក្ដីរបស់តុលាកា ប៉ុន្ដែមានតែក្រុមគ្រួសារអ្នកនយោបាយប៉ុណ្ណោះដែល មិនសប្បាយចិត្ត។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]