ជប៉ុន៖ ទឹកជំនន់ដ៏ខ្លាំងក្លា និងការបាក់ដី កាលពីម្សិលមិញនេះ បានសម្លាប់មនុស្សយ៉ាងហោចជិត ១០០ នាក់ និងកំពុងបាត់ខ្លួនរាប់សិបនាក់ទៀត នៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុន។ 

គ្រោះទឹកជំនន់ និងការបាក់ដីនៅជប៉ុន

ចំនួនអ្នកស្លាប់ភាគច្រើនបានកើតឡើងនៅតំបន់ត្រួតត្រាខេត្តរបស់ក្រុង ហ៊ីរ៉ូស្ស៊ីម៉ា ដែលរងព្យុះភ្លៀងតាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ និងធ្វើឱ្យផ្ទះសម្បែងរាប់រយខ្នងរងការខូចខាត។

ប្រជាជនប្រមាណ ១.៥ លាននាក់ត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេ និង ៣ លាននាក់ផ្សេងទៀតក៏ត្រូវបានផ្តល់ដំបូន្មានឱ្យធ្វើដូចគ្នាដែរ។

គ្រោះទឹកជំនន់ និងការបាក់ដីនៅជប៉ុន

មន្ត្រីប៉ូលិស អ្នកពន្លត់អគ្គីភ័យ និងទាហានរាប់ពាន់នាក់ កំពុងចូលរួមប្រតិបត្តិការស្វែងរក និងសង្គ្រោះនេះ។  

ទីភ្នាក់ងារសារព័ត៌មានក្យូតុរបស់ជប៉ុន បានរាយការណ៍ថា “ជនរងគ្រោះខ្លះត្រូវបានកប់ទាំងរស់ដោយការបាក់ដី”។ 

ក្រុមសង្គ្រោះកំពុងស្វែងរក និងជួយជនរងគ្រោះ

“កម្រិតទឹកភ្លៀង ៥៨៣ មីលីម៉ែត្រ បានធ្លាក់ចុះចន្លោះព្រឹកថ្ងៃសុក្រ និង ព្រឹកថ្ងៃសោរ៍នៅក្រុង ម៉ូតូយ៉ាម៉ា ដែលស្ថិតនៅចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគខាងលិចនៃរាជធានី តូក្យូ។” នេះបើតាមទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន។ ហើយគេរំពឹងថានឹងមានភ្លៀងបន្តទៀតក្នុងពីរបីថ្ងៃបន្ទាប់។ 

គ្រោះទឹកជំនន់ និងការបាក់ដីនៅជប៉ុន

គួរបញ្ជាក់ថា ទីក្រុងក្យូតុ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រភាគខាងកើតក្រុង ហ៊ីរ៉ូស្ស៊ីម៉ា បានរងគ្រោះដោយសារភ្លៀងដូចចាក់ទឹកនេះ។ អ្នកស្រុកម្នាក់ឈ្មោះ ម៉ាណាប៊ឹ តាកិស្ស៊ិតាក់ បាននិយាយថា “អ្នកដែលរស់នៅក្បែរទន្លេច្បាស់ជាភ័យខ្លាំងហើយ ព្រោះរដូវខ្យល់ព្យុះទើបតែចាប់ផ្តើមទេ”៕  

គ្រោះទឹកជំនន់ និងការបាក់ដីនៅជប៉ុន

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]