ហុងកុង៖ កំពូលតារាសម្តែងប្រុស ដ៏ល្បីឈ្មោះប្រចាំប្រទេសហុងកុង លោក Raymond Lam ដែលភាគច្រើនប្រិយមិត្តស្គាល់លោកថាជា «Kingsley» នោះ កាលពីខែ មីនាកន្លងទៅនេះ លោកបានប្រកាសជា សាធារណៈថា លោក និងតារាសម្តែងស្រីវ័យ ២៤ឆ្នាំ Karena NG បានបែកគ្នាហើយ បន្ទាប់ពីអ្នកទាំងពីរ បានទាក់ទងគ្នាអស់រយៈពេល ៥ឆ្នាំ។

ក្នុងនោះដែរ សារព័ត៌មានក្នុងស្រុកបាននិយាយថា លោក Raymond ពិតជាខិតខំរក្សាចំណងស្នេហ៍មួយនេះខ្លាំងណាស់ ប៉ុន្តែហាក់បីជា តារាសម្តែងស្រីរូបនេះ មិនចង់បន្តទៅមុខជាមួយលោកទៀតឡើយ។

យ៉ាងណាមិញ បើយោងតាម សារព័ត៌មាន Apple Daily កាលពីពេលម្សិលមិញនេះ បានទម្លាយឲ្យដឹងថា តារាសម្តែងស្រីរូបនេះ បានលួចទាក់ទងជាមួយកូនអ្នកមានម្នាក់ លោក Brian ជាងមួយឆ្នាំទៅហើយ ខណៈពេលនោះ នាង និង Raymond ក៏ជាសង្សារនឹងគ្នាផងដែរ។

ដោយអ្នកទាំងពីរបានជួបគ្នា នៅក្នុងកម្មវិធីជួបជុំមួយ បន្ទាប់មកនាង និងលោក Brian ក៏បានរាប់អានគ្នា កាន់តែស្និទ្ធស្នាលជាងមុន រហូតអ្នកទាំងពីរ បានទាំក់ទងគ្នាយ៉ាងសម្ងាត់ ទាំងដែលអ្នកទាំងពីរ ដឹងច្បាស់ថា នាង និង លោក Raymond ជាសង្សារនឹងគ្នា។

បន្ទាប់ពីរឿងមួយនេះ ត្រូវបានទម្លាយ បានធ្វើឲ្យអ្នកគាំទ្រ នាង និងលោក Raymond មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា ការបែកគ្នារបស់អ្នកទាំងពីរ ការពិតទៅគឺដោយសារតែ តារាសម្តែងស្រីរូបនេះ បានក្បត់ចិត្តលោក Raymond បែបនេះសោះឡើយ៕ 

Karena NG និង Brian
Raymond Lam និងKarena NG
Raymond Lam
Karena NG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]