(ភ្នំពេញ)៖ អាចនិយាយបានថា អ្នកនាង គង់ សុជាតិ ជាពិធីការិនីដែលមានបទពិសោធន៍ ព្រមទាំងមានសមត្ថភាពក្នុងការនិយាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងលើអាជីពរបស់អ្នកនាង។ ក្រៅពីការងារក្នុងសង្គមសិល្បៈ អ្នកនាង គង់ សុជាតិ ក៏មានជំនួញក្នុងដៃជាច្រើន ថែមទៀតផង។

យ៉ាងណាមិញ គេសង្កេតឃើញថាកាលពីយប់មិញនេះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើននៅលើ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ក្នុងការប្រគុំតន្រី្តមួយ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ពិធីការិនី សាច់ចាំរូបនេះ បានថតរូបជាមួយនឹងតារាចម្រៀង វ័យក្មេង ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុក ម៉ែ បងប្អូនជាច្រើននាពេលបច្ចុប្បន្ននេះគឺ ពេជ្រ ថៃ

ក្នុងនោះអ្នកនាង គង់ សុជាតិ ថែមទាំងបាននិយាយថា «ពេជ្រ ថៃ ប៉ិនណាស់សម្ដីចាក់ទឹកមិនលិចទេ ថែមទាំងនិយាយមិនចេះទាល់ នឹងគួរឲ្យស្រលាញ់ទៀត »

គួរបញ្ជាក់ផងដែរថា កម្រឃើញ អ្នកនាង គង់ សុជាតិ សរសើរ តារាក្មេងណាម្នាក់ បែបនេះណាស់ ប្រហែលជាអ្នកនាង ស្រលាញ់ ពេញចិត្តខ្លាំងហើយ បានជានាង សរសេររៀបរាប់ដាក់ ហ្វេសប៊ុកយ៉ាងដូច្នេះ៕

តោះទស្សនារូបភាពទាំងអស់គ្នា៖  

គង់ សុជាតិ ថតរូបជាមួយ ពេជ្រ ថៃ
គង់ សុជាតិ ថតរូបជាមួយ ពេជ្រ ថៃ
គង់ សុជាតិ ថតរូបជាមួយ ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ