ថៃ៖ លោក ណារ៉ុងសក្តិ អុសុដ្ឋាណាកន អភិបាលខេត្តឈៀងរ៉ៃ បានមានប្រសាសន៍ថា “ស្ថានភាពគ្រប់យ៉ាងមានលក្ខណៈឥតខ្ចោះសម្រាប់ការជម្លៀសចេញ ទាំងកម្រិតទឹក អាកាសធាតុ និងសុខភាពក្មេងៗ”។ លោកបានបន្ថែមថា “យើងត្រូវតែសម្រេចចិត្តច្បាស់លាស់លើអ្វីដែលយើងអាចធ្វើបាន។”

លោក ណារ៉ុងសក្តិ អុសុដ្ឋាណាកន អភិបាលខេត្តឈៀងរ៉ៃ

កាលពីយប់ថ្ងៃសោរ៍ មានភ្លៀងធំមួយប្រាវដែរ ក្រោយពីគាត់និយាយបែបនេះរួច ហើយគេមិនច្បាស់ទេថាភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់ផែនការនេះឬអត់។

ទោះយ៉ាងណាក៏មានក្តីបារម្ភថា ខ្យល់មូសុងដែលនាំទឹកភ្លៀងអាចនឹងបក់មកក្រោយពីនោះ ដែលធ្វើឱ្យទឹកជន់កាន់តែខ្លាំង ហើយបង្រួមផ្លូវចេញចូលកាន់តែតូច។  

ក្រុមសង្គ្រោះកំពុងបូបទឹកចេញទាំងយប់ទាំងថ្ងៃ

មកទល់ពេលនេះ ក្រុមមុជទឹកសង្គ្រោះបាននាំយកអាហារ អុកស៊ីសែន និងគ្រឿងជំនួយវេជ្ជសាស្ត្រទៅឱ្យក្រុមបាល់ទាត់យុវជនដែលបានជាប់ក្នុងរូងភ្នំ ២ សប្តាហ៍មកហើយនេះ ខណៈដែលក្រុមអន្តរជាតិកំពុងរៀបផែនការរំដោះពួកគេចេញមក។ 

ក្មេងៗក្រុមបាល់ទាត់ជ្រូកព្រៃ ដែលកំពុងជាប់ក្នុងរូងភ្នំ

តើគេមានផែនការធ្វើអ្វីខ្លះ?

ប្រតិបត្តិការដ៏ធំរបស់មន្ត្រីយោធា និងជនស៊ីវិល គឺប្រព្រឹត្តទៅប្រណាំងនឹងពេលវេលា ដើម្បីសង្គ្រោះពួកគេ ទាំងមានហានិភ័យខ្ពស់។ គ្រោះថ្នាក់នៃស្ថានភាពនេះ លេចឡើងយ៉ាងច្បាស់នៅពេល អតីតទាហានមុជទឹកថៃម្នាក់បានស្លាប់ ក្រោយបញ្ជូនបំពង់ខ្យល់ទៅឱ្យក្រុមក្មេងៗកាលពីថ្ងៃសុក្រ។ 

អតីតទាហានមុជទឹកថៃដែលបានស្លាប់

“ពេលនេះក្មេងៗកំពុងនៅលើទីទួលខ្ពស់ស្ងួតមួយ ប៉ុន្តែភ្លៀងអាចនឹងបន្ថយទំហំទីនោះមកតិចជាង ១០ ម៉ែត្រការ៉េ” លោក ណារ៉ុងសក្តិ បានបញ្ជាក់ដូច្នេះ។

មន្ត្រីជំនាញបាននិយាយថា “បណ្តាញអុកស៊ីសែនត្រូវបានតម្លើងរួចរាល់ហើយ ដើម្បីទប់ទល់នឹងកម្រិតឧស្ម័នកាបូនិកដែលកើនឡើង ដោយសារមនុស្សច្រើននាក់ដកដង្ហើមក្នុងកន្លែងតូច។” បន្ថែមពីនេះ គេក៏បានខួងថ្មរួចរាល់ដែរ ដើម្បីបូមទឹកចេញ និងផ្តល់ពេលបន្ថែមទៀតឱ្យក្រុមក្មេងៗ។

ក្រុមរៀបចំបណ្តាញអុកស៊ីសែន

គួរបញ្ជាក់ថា ដំបូងឡើយគេមានជម្រើសពីរ គឺឱ្យក្មេងៗរៀនមុជទឹកចេញមក ឬ ត្រូវចាំរាប់ខែរហូតដល់ទឹកស្រក។ ប៉ុន្តែដោយក្មេងៗមិនទាន់រៀនចេះ ដូច្នេះជម្រើសឥតខ្ចោះបំផុតគឺ បូបទឹកចេញដល់ល្មមឱ្យពួកគេឡើងចេញមកបាន។

ទោះយ៉ាងណា លោក ណារ៉ុងសក្តិ មិនបានបញ្ជាក់លម្អិតពីផែនការនៃសកម្មភាព សម្រាប់ពីរបីថ្ងៃបន្ទាប់ដ៏មានសារៈសំខាន់នេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]