ភ្នំពេញ៖ កាលពីថ្មីៗនេះ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី៣ ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឈិន ម៉ានិច្ច បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញតារាចម្រៀងរូបនេះ យកបទរបស់កញ្ញា រ៉េត ស៊ូហ្សាណា មកច្រៀង។

យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលមហាជនឃើញកញ្ញា ឈិន ម៉ានិច្ច យកបទចម្រៀងរបស់តារាចម្រៀងផ្សេងមកច្រៀងបែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទចម្រៀង «ឈប់» មួយបទនេះ កញ្ញា ឈិន ម៉ានិច្ច ថែមទាំងយកមកច្រៀងរួមជាមួយម្ចាស់ដើម កញ្ញា រ៉េត ស៊ូហ្សាណា ថែមទៀតផង។

ទោះជាយ៉ាងណាក្តី បើទោះជាយកបទរបស់តារាដ៏ទៃមកច្រៀង ក៏កញ្ញា ឈិន ម៉ានិច្ច នៅតែទទួលពាក្យសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន ថាសម្លេងរបស់នាងពិតជាពិរោះមិនចាញ់ម្ចាស់ដើមនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា