ភ្នំពេញ៖ក្រោយពីដឹងដំណឹងថាតារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងអំឡុងឆ្នាំ​២០០០ លោកចាន់ សម័យ ម្ចាស់បទ«សុំមេមាន់មួយ» បានធ្លាក់ខ្លួនក្រ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសឹងតែមិនចង់ជឿទេ ថានេះជារឿងពិត។

លោកចាន់ សម័យ

តែពេលនេះរឿងពិតត្រូវបានទម្លាយ និងបានស្រាយចម្ងល់ចំពោះអ្នកគាំទ្រទាំងអស់ដែលគិតថានេះជារឿងមិនពិត។ នៅក្នុងនោះដែរ តារាចម្រៀងលោកមាស សាលី បានទៅសួរសុខទុក្ខ តារារូបនេះផ្ទាល់ ដោយឃើញថាលោកពិតជាលំបាកដូចដែលគេនិយាយពិតប្រាកដមែន។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បាននិយាយពីដំណើរដើមទង ដែលលោកបានធ្លាក់ខ្លួនលំបាកមកដល់ពេលនេះ ដោយមុនដំបូងនោះ លោកក៏មានជំនួញមួយដែរ ក៏ប៉ុន្តែវាមិនដំណើរការទៅមុខនោះទេ ពោលគឺបរាជ័យ បន្ទាប់មកទៀតលោកក៏បានទៅច្រៀងនៅក្រៅប្រទេស តែសំណាងអាក្រក់ ក៏ត្រូវចោរលួចកាបូបរបស់លោកអស់គ្មានសល់អ្វីឡើយ។ លើសពីនេះ លោកក៏មានជំងឺឈឺជើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែតារារូបនេះបានលាក់បាំងគ្រប់យ៉ាងពីទុក្ខលំបាករបស់ខ្លួន មិនប្រាប់ដល់អ្នកណា សូម្បីតែមិត្តរួមសិល្បៈ ។

តួយ៉ាង ក្រោយពីបានទម្លាយរឿងពិតរបស់ខ្លួនរួចមកបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាសោកស្តាយ និងអាណិតជាខ្លាំង ដោយលោកបានជួបរឿងផ្ទួនៗរហូតធ្លាក់ខ្លួនបែបនេះ សូម្បីតែរូបរាងលោកក៏ប្រែអស់។

គួរបញ្ជាក់ផងដែរ ថាបច្ចុប្បន្នតារារូបនេះមានកូន៥នាក់រួចមកហើយ ដោយកូនរបស់លោកគឺមានភ្លោះ២គូ និងកូនម្នាក់ទៀត ស្របពេលដែលជីវភាពរបស់លោកកំពុងតែលំបាក៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ផ្ទះរបស់ចាន់ សម័យ
ផ្ទះរបស់ចាន់ សម័យ
ចាន់ សម័យ និងមាស សាលី
ចាន់ សម័យ និងមាស សាលី
ចាន់ សម័យ និងមាស សាលី
ចាន់ សម័យ និងមាស សាលី
កូនៗលោកចាន់ សម័យ
លោកចាន់ សម័យ
លោកចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី