អាមេរិក ៖ ដូចប្រិយមិត្តបានជ្រាបកន្លងមកហើយថា តារាចម្រៀងសម្បុរស្រអែម អ្នកនាង ឈួន ស្រីម៉ៅ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈចម្រៀង ដោយបានទៅរស់នៅជាមួយស្វាមី នៅឯទឹកដីសហរដ្ឋអាមេរិកឯណោះ ក្រោយពេលអ្នកនាងបានរៀបការរួច។

ជាក់ស្តែង គេសង្កេតឃើញថា ជីវិតរបស់អ្នកនាងរស់នៅទីនោះ ជួបជុំគ្នាជាមួយគ្រួសារពិតជាមានសុភមង្គលខ្លាំង ព្រោះជារឿយៗនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង តែងតែបានបង្ហាញរូបភាព ពីការជួបជុំគ្រួសារយ៉ាងមានសេចក្ដីសុខ និងពោរពេញទៅដោយសុភមង្គលផងដែរ។

យ៉ាងណាមិញ នេះហើយគឺជាក្តីសុខមួយ របស់មនុស្សទូទៅ ដែលតែងតែប្រាថ្នារស់នៅជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដើម្បីសាងជីវិតគ្រួសារដ៏កក់ក្តៅមួយ ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាកម្រងរូបភាពខាងក្រោម៖   

ឈួន ស្រីម៉ៅ
ឈួន ស្រីម៉ៅ ន​ិងស្វាមី
គ្រូសារ​ ឈួន ស្រីម៉ៅ
ឈួន ស្រីម៉ៅ និងស្វាមី
ឈួន ស្រីម៉ៅ
ឈួន ស្រីម៉ៅ
ឈួន ស្រីម៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]