ខេត្តស្វាយ​រៀង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់ដែលគេអះអាងថា មាន​សតិមិនគ្រប់ បាន​ដើរ​​បាត់ពីផ្ទះមួយយប់ ក៏ត្រូវបានប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ ស្ថិត​ខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ បង្ក​ការ​​ភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ ​និង៣០នាទីព្រឹកថ្ងៃ​ទី៦ ​កក្កដា ​ ក្នុង​ភូមិទួលច្រេស ឃុំពពែត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។

សេចក្តីរាយការណ៍បន្តថា ជ​ន​រង​គ្រោះ​ឈ្មោះ សុខ អ៊ុ​ន ណា ​អាយុ៥៥​ឆ្នាំ ​រស់នៅក្នុងភូមិកើតហេតុខាងលើ ។បើតាម​ក្រុមគ្រួសារថា ​កាលពីរសៀល​​​ម៉ោង៤ថ្ងៃ​ទី៥ កក្កដា គាត់ (ជន​រងគ្រោះ​) បាន​ផឹកស្រា​ស្រ​វឹង ហើយ បាន​ដើរ​​ចេញបាត់ពីផ្ទះមិនដឹង​ទៅ​ណានោះ​ទេ ​ហើយ​ត្រូវ​បងប្អូននាំ​គ្នាដើរ​រកដែរ​ តែ​រក​មិនឃើញ ។

លុះដល់ព្រីក​នេះ ​ត្រូវ​បងប្អូនយកឈើទំពក់​ទាញ​សម្រាស​ក្នុង​ស្រះ ​ស្រាប់តែ​ឃើញសាកសព​​អណ្តែត​ឡើង តែម្តង ៕

ករណីលង់ទឹក​ស្លាប់​
ករណីលង់ទឹក​ស្លាប់​
ករណីលង់ទឹក​ស្លាប់​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]