ភ្នំពេញ៖ ការបង្ហាញ វត្តមានកូនស្រីដ៏គួរឲ្យស្រលាញ់ របស់ប្ដីប្រពន្ធតារាវ័យក្មេងពោលគឺលោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឲ្យគ្រួសារតូចមួយនេះកាន់តែមានភាពកក់ក្ដៅខ្លាំងឡើង។

ជាមួយគ្នានេះដែរ លោកប៉ាថ្មីថ្មោងរូបនេះ ក៏មិនភ្លេចចែកចាយរូបភាពស្អាតៗរបស់កូនស្រី ដែលទើបសម្រាលកាលពីព្រឹកមិញនេះ លើបណ្ដាញសង្គម ដើម្បីចែកជូនប្រិយមិត្ត អ្នកគាំទ្របានទស្សនា។

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍លោក គឹម សីហា ក៏ឆ្លៀតបង្ហាញភាពជាប៉ាៗគំរូ ជាមួយកូនស្រីសំណព្វចិត្ត  តាមរយៈការបីថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់ ហាក់បីដូចជាមានជំនាញណាស់ ខណៈដែលខ្លួននឹងភរិយាទើបមានកូនលើកដំបូង។

យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម ក៏មានទស្សនិកជន ជាច្រើននាំគ្នា កោតសរសើរ នឹងលួចច្រណែន ពីភ័ព្វសំណាងរបស់ អ្នកនាង គង់ ចាន់ស្រីមុំ ព្រោះក្រៅពីមានស្វាមីសង្ហា លោកក៏ពូកែយកចិត្តភរិយា ថែមទាំងស្រលាញ់ ប្រពន្ធកូនខ្លាំងទៀតផង រកណាបានប្ដីល្អបែបនេះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

កូនស្រី គឹម សីហា
កូនស្រី គឹម សីហា
កូនស្រី គឹម សីហា
កូនស្រី គឹម សីហា
កូនស្រី គឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា