កាលពីពេល ថ្មីៗនេះយោង តាមប្រភព ពត៌មាន Pop Crush បានឲ្យដឹងថា មានការលិចឡើង នូវពាក្យចចាមអារ៉ាម ជាច្រើនចំពោះ តារាចម្រៀង ស្រីដ៏ល្បី Britney Spears ជាមួយនិង មិត្តប្រុស របស់នាង មានការបែបបាក់គ្នា។

យ៉ាងណាមិញ យោងតាម ប្រភពពត៌មាន Pop Crush បានឲ្យដឹងថា មិត្តប្រុសរបស់ Britney Spears គឺលោក Jason Trawick បាននិយាយថា គាត់នឹងមាន គំរោងការប្រាប់ គ្រួសាររបស់ Britney Spears ទាំងអស់គ្នា អពីមូលហេតុ ដែលគាត់ ត្រូវចាក់ចេញ ពីនាង។ ដូច្នេះ Britney Spears ត្រូវមានការគាំទ្រ នូវគំនិត ពេលដែល Jason Trawick ចែកផ្លូវគ្នា ជាមួយនិងនាងដោយ ភាពឈឺចាប់ខ្លាំង។ សំខាន់នោះគឺ  នឹងមាននូវ ពត៌មានអាស្រូវ ចំពោះ ប្រភពពត៌មានរបស់  Hollyscoop ដែលបានដឹង អំពីការរៀប គំរោងរបស់ ពួកគេទាំងពីរ ក្នុងការបែកផ្លូវគ្នា រួចទៅហើយ។ ប៉ុន្តែលោក Jason Trawick និងប្រាប់គ្រួសារ Britney Spears បន្ទាប់ពីនាងថត X Factor ចប់។ ការបែកគ្នា របស់ពួកគេ ទាំងពីនេះគឺ ប្រហែលជាមុន ថ្ងៃបុណ្យណូអែល (Christmas) ឫ បុណ្យឆ្លងឆ្នាំសកល។

ប៉ុន្តែប្រភពមាន មិនបានបញ្ជាក់ ឲ្យដឹងថា Jason Trawick ចង់ចែកផ្លូវ ជាមួយនិង Britney Spears ដោយសារ មូលហេតុអ្វីឡើយ។ ដូច្នេះសូមប្រិយមិត្ត រង់ចាំទស្សនា នូវពត៌មានបន្ត ថាតើមូលហេតុ អ្វីបានជាពួកគេ ចែកផ្លូវគ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]