ថៃ៖ ការស្លាប់របស់អតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃ នឹងត្រូវបានគេស្គាល់ឈ្មោះថា Saman Kunan អាយុ ៣៨ឆ្នាំ ក្នុងហេតុការណ៍ជួយសង្គ្រោះក្រុមកីឡាករទាំង១៣នាក់ ដែលជាប់ក្នុងរូងភ្នំ បានធ្វើឲ្យមហាជន ជាពិសេស ប្រជាជនថៃមានក្ដីឈឺចាប់ នឹងសោកស្ដាយជាខ្លាំង។
តួយ៉ាង ដើម្បីឲ្យសាកសមនឹងភក្ដីភាព ដែលអតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃរូបនេះ បានពលីកម្មក្នុងបេសកម្មជួយក្មេងៗទាំង១៣រូប ខាងអាជ្ញាធរថៃ បានរៀបពិធីដង្ហែសពយ៉ាងធំសម្បើមជូនលោក ដោយមានដឹកសពតាមជើងហោះហើរ អមដំណើរដោយក្រុមមន្ត្រីទាហានជាច្រើនរូបទៀតផង។
គួររម្លឹកដែរថា លោក Saman Kunan បានបាត់បង់ជីិវិតនៅតាមផ្លូវ ពេលមុជចាកចេញពីរូងល្អាងភ្នំថាំហ្លួង ដោយសារតែកង្វះអុកស៊ីសែន បន្ទាប់ពីរូបលោកបាននាំយកគ្រឿងផ្គត់ផ្គង់មួយចំនួន ឲ្យក្រុមជួយសង្គ្រោះដទៃ និងក្មេងរងគ្រោះ៕
ខាងក្រោមនេះ ជាទិដ្ឋភាពដង្ហែសពរបស់លោក Saman Kunan ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]