ថៃ៖ ករណីជួយក្រុមកីឡាករទាំង១៣នាក់ ដែលជាប់គាំងនៅរូងភ្នំកំពុងត្រូវបានក្រុមសង្គ្រោះ ប្រឹងប្រែងរកវិធីសាស្រ្ត ដើម្បីនាំពួកគេចេញមកក្រៅ ប៉ុន្តែនៅមិនទាន់អាចសម្រេចបានឬយ៉ាងណានោះទេ។

តួយ៉ាងរឿងដ៏ស្មុគស្មាញនេះ មិនទាន់ស្រាយចេញផង ស្រាប់តែម្សិលមិញនេះដែរ មានករណីលិចទូកទេសចរណ៍ ដែលបណ្ដាឲ្យមានមនុស្សស្លាប់ នឹងជាច្រើននាក់ទៀត បានបាត់ខ្លួនក្នុងសមុទ្រប្រទេសថៃ។

សោកនាដកម្មនេះ បានធ្វើឲ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមជាថ្មី បន្ទាប់ពីមានករណីក្រុមអ្នកសង្គ្រោះថៃម្នាក់ បានស្លាប់ក្នុងរូងភ្នំ ខណៈពេលចូលទៅសង្គ្រោះក្មេងៗទាំង១៣នាក់។

គួរបញ្ជាក់ថា សាកសពមនុស្សសរុបចំនួនយ៉ាងតិច៣៣នាក់ ត្រូវបានរកឃើញ និង​​២៣នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ក្រោយពីទូកទេសចរណ៍ ២គ្រឿងដែលមានផ្ទុកមនុស្សសរុបជិត ១៥០នាក់ បានប្រឡាប់​លិច​​នៅ​សមុទ្រ ខេត្តភូកេត (Phuket) ភាគខាងត្បូង ប្រទេសថៃ ខណៈដែលបច្ចុប្បន្នក្រុមជួយសង្គ្រោះ កងទ័ពជើងទឹកថៃ នៅបន្តការស្វែងរកសាកសព អ្នកដែលបានបាត់ខ្លួននៅឡើយ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ទូកដែលបានលិច
ក្រុមជួយសង្គ្រោះ
ជនរងគ្រោះដែលបានស្លាប់
ជនរងគ្រោះដែលបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]