អង់គ្លេស៖ ​បន្ទាប់​ពី​ផ្ទុះរឿងដែលកំពុងល្បី​ទូទាំង​ពិភពលោក គ្រូបង្វឹកក្លិប​ហង្សក្រហម​ Liverpool លោក Jurgen Klopp បានធ្វើរឿងដែលគួរឲ្យសរសើរនឹងគោរពមួយ​ដល់​កុមារ​ថៃ​ទាំង ​១២ រួមទាំង​គ្រូ​បង្វឹក​​ម្នាក់​ផងដែរ ដែល​កំពុង​ជាប់​ក្នុង​រូង​ភ្នំ​​ថាំ​ហ្លួង។

Jurgen Klopp

ក្នុង​វីដេអូ​មួយដែលអ្នក​ចាត់​ការ​ទូទៅសញ្ជាតិ​អាល្លឺម៉ង់​បាននិយាយប្រាប់ CNN ថា៖ «តាំង​នាម​ឲ្យខ្ញុំក៏ដូចជាគ្រួសារ​ LFC ទាំង​អស់ ពួក​យើង​​សូមជូនពរ​ឲ្យអ្នក​ឆាប់បានចេញមកវិញដោយអស់​ពី​ដួង​ចិត្ត​របស់​ពួក​យើង។ អ្នកត្រូវតែ​រឹងមាំឡើង ពួក​យើង​នៅ​ជាមួយ​អ្នកជានិច្ច។ ពួក​យើង​កំពុង​តាមដាន​គ្រប់​ព័ត៌មាន​ទាំង​អស់ នឹង​សង្ឃឹម​រាល់​វិនាទី​ថា​ អ្នក​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​ម្ដង​ទៀត»

Jurgen Klopp

សូមបបញ្ជាក់ថា ក្រៅ​ពីគ្រូបង្វឹកលោក Jurgen Klopp ខ្សែ​ការពារ​របស់​ Man City កីឡាករ​ John Stones ក៏​សង្ឃឹម​ដូចគ្នាថា មនុស្ស​ដែលបានជាប់​ក្នុង​រូង​ភ្នំ​ទាំង​អស់​នឹង​អាច​ចេញ​មកក្រៅវិញដោយ​សុវត្ថិភាព​ផង​ដែរ។ មក​ទល់​នឹងពេល​នេះ​កុមារ​ថៃ​ទាំង​១២​ បូករួមទាំងគ្រូ​បង្វឹក​​ម្នាក់​ត្រូវ​បាន​ក្រុមអ្នកមុជទឹកអង់គ្លេសរក​ឃើញវិញហើយ នឹងពួកគេក៏កំពុងតែ​បន្ត​រក​វិធី​សាស្រ្តដើម្បីរំដោះ​ពួក​គេ​ចេញ​ពី​រូង​ភ្នំផងដែរ៕

John Stones

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]