ខេត្តកណ្តាល ៖ បុរសពិការម្នាក់ដេកខ្យល់គស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ខណៈដែលផឹកតែស្រាអត់ហូបបាយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ព្រឹក នៅចំណុច កើតហេតុផ្ទះជនរងគ្រោះ ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អ៊ុំ សុខុម ភេទប្រុស អាយុ៤២ឆ្នាំ ជាបុរសពិការ នៅផ្ទះទីលំនៅកំណើត ភូមិ ព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ នគរបាលបានឲ្យដឹងថា តាមការបំភ្លឺរបស់ បងស្រីជនរងគ្រោះឈ្មោះ ដោយ សង្វាពេជ្រ បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ កក្កដា ២០១៨ បានឲ្យជនររងគ្រោះហូបបាយ មិនព្រមហូប ផឹកតែស្រា លុះដល់ថ្ងៃកើតហេតុ បានទិញបាយឲ្យ ជនរងគ្រោះហូប តែមិនព្រមភ្ញាក់ក៏ស្រែកហៅអ្នកភូមិឲ្យជួយមើលជន រងគ្រោះមិនមាត់ មិនក ក៏ដាស់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចចុះធើ្វការពិនិត្យ។
ជនរងគ្រោះបានផឹកស្រាជារៀងរាល់ថ្ងៃមិនដែលខានទេ ជនររងគ្រោះមានជំងឺទឹកនោមផ្អែម លើសឈាម និងពិការជើងម្ខាង ដោយសារគ្រោះចរាចរណ៍។ តាមការពិនិត្យរបស់សមត្ថកិច្ចផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុក្រុងតាខ្មៅ អាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យ អនុប្រធាន មន្ទីរបង្អែក ជ័យជំនះបានសន្និដ្ឋានថា នៅលើដងខ្លួនសាកសពមិនមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយពិតជា ស្លាប់ដោយសារខ្យល់គ។ ការពិនិត្យបានចប់សព្វគ្រប់ សាកសពបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]