ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាលោក ប៊ុត សីហា ហាក់ដូចជាចង់ស្ដារប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ឡើងវិញ ដោយប្រឹងប្រែង ផលិតបទថ្មីៗជាបន្តបន្ទាប់។

ជាក់ស្ដែងមុននេះបន្តិច អតីតម្ចាស់ពាន «The Voice Cambodia» រដូវកាលទី១ រូបនេះក៏បានទម្លាយសារមួយ ដោយបង្ហើបថាខ្លួនកំពុងត្រៀមចេញបទថ្មី ដែលមានអត្ថន័យរៀបរាប់ពីរឿងស្នេហាពិតៗ។

ក្នុងនោះលោកបានសរសេរថា៖  «ខ្ញុំមានបទថ្មីមួយមានចំនងជើងថា​ (យើងអស់ផ្លូវជាស្នេហាហើយ) បទនេះជាសាច់រឿងពិតរបស់បង សុខលីមរក្សា ជារឿងពិត ដែលឈឺចាប់ ពេលដែលស្នេហាមួយរបស់បង បានសុំគាត់ធ្វើជាបងប្អូនវិញឈប់ជាស្នេហា។ ស្នេហាពិតជាមួយនិងបុគ្គលិក បាហុនិកា ដែលនៅតែលើយន្តហោះរហូត។ ពិតជាឈឺចាប់ ពេលលឺថាយើងធ្វើបងប្អូនគ្នាទៅយើងអស់ផ្លូវស្នេហាហើយ។​ ចប់ម៉ង » ។

យ៉ាងណាមិញ ទោះបីបទថ្មីលោក  មិនទាន់បានលេចជារូបរាងក៏ពិតមែន ប៉ុន្តែគ្រប់គ្នាសង្ឃឹមថា ប្រិយមិត្តអ្នកស្នេហាសិល្បៈ នៅតែបន្តគាំទ្រ តារាចម្រៀងរូបនេះ ព្រោះកន្លងមកលោក ក៏ធ្លាប់បម្រើអារម្មណ៍ទស្សនិកជន តាមរយៈបទចម្រៀងពីរោះជាច្រើនហើយដែរ៕

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា