ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពីមានសារព័ត៌មានជាច្រើន បានចុះផ្សាយពីស្ថានភាពបច្ចុប្បន្នរបស់ម្ចាស់បទ«មិនស្រលាញ់អូនមិនបាន» លោក ចាន់ សម័យ ដែលកំពុងជូបការលំបាក ដោយជីវភាពខ្វះខាត រហូតទៅនេសាទត្រី ដើម្បីទ្រទ្រង់គ្រួសារ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង។

ជាក់ស្ដែងសូម្បីតែតារាសម្ដែងសាច់សខ្ចីកញ្ញា ដេននី ក្វាន់ ក៏តក់ស្លុតជាមួយដំណឹងនេះដែរ ដោយកញ្ញា បានបង្ហោះជាសារប្រកាសស្វែងរក អតីតតារាចម្រៀងរូបនេះ ដោយពោលចំៗថា៖ 

«តើមាននរណាមានលេខទូរសព្ទ័គាត់ទេ??? ជួយប្រាប់ផងព្រោះខ្ញុំចង់ជួយលុយគាត់ខ្លះ. ព្រោះឃើញហើយអាណិតណាស់ជាពិសេសខ្ញុំជាFanរបស់គាត់តាំងពីខ្ញុំនៅក្មេងៗ»

សារមួួយនេះ បានបង្ហាញពីទំហំទឹកចិត្ត នៃការអាណិតស្រលាញ់ រាប់អានរវាងអ្នកធ្លាប់ជាអ្នកគាំទ្រ ចំពោះរៀមច្បងរូបនេះដែរ ៕

ដេននី ក្វាន់
ដេននី ក្វាន់
ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]