ក្រុមហ៊ុន United Auto Trading គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិចែកចាយរថយន្ដ និងគ្រឿងបន្លាស់រថយន្ដម៉ាក Chevrolet ផ្ទាល់ពីរោងចក្ររបស់ General Motor (GM) សហរដ្ឋអាមេរិក។

អាស្រ័យដោយមានការគាំទ្រខ្លាំងក្នុងឆ្នាំ ២០១៨ នេះ ពីសំណាក់អតិថិជនដែលប្រើប្រាស់រថយន្តថ្មី បានធ្វើឲ្យក្រុមហ៊ុន United Auto Trading ទទួលបានការកោតសរសើរ លើកទឹកចិត្តពីខាងរោងចក្រផលិតរថយន្ត Chevrolet របស់ General Motor (GM) អាមេរិក ហើយខាងរោងចក្របានសម្រេចអនុញ្ញាតិផ្តល់សិទ្ធិជាលើកទីពីរ ទៅលើការបញ្ចេញលក់រថយន្តដែលបំពាក់នូវគ្រឿងតុបតែងពិសេសពីខាងរោងចក្រផ្ទាល់តែម្តងមកកាន់ទីផ្សារកម្ពុជា ដែលក្នុងនោះរួមមាន Chevrolet Trailblazer Perfect Edition ជាប្រភេទរថយន្តទេសចរណ៍ប្រាំពីរកៅអី និង Chevrolet Colorado Red-Line Edition ជាប្រភេទរថយន្តដឹកទំនិញធុនតូច។

Chevrolet Trailblazer Perfect Edition

Chevrolet Trailblazer Perfect Edition ប្រភេទទេសចរណ៍ប្រាំពីរកៅអី (SUV) និង Chevrolet Colorado Red-Line Edition ជារថយន្តដឹកទំនិញ Truck ស៊េរីថ្មីនេះ ពិតជាបានបើកទំព័រសករាជថ្មីនៃរថយន្តដែលផលិតមកមានលក្ខណៈរឹងមាំ បង្ហាញពីភាពអង់អាចបើមើលពីខាងក្រៅ និងភាពធំទូលាយ ប្រណីតភាពនៃការរចនាផ្នែកខាងក្នុងរបស់រថយន្ត។ លក្ខណៈពិសេសដែលត្រូវបានបំពាក់លើ Chevrolet Trailblazer Perfect Edition និង Chevrolet Colorado Red-Line Edition រួមមាន៖

• ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំង អស្ចារ្យរហូតដល់ 200សេះ

• សន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ 7.5 លីត្រតែប៉ុណ្ណោះក្នុង 100គីឡូម៉ែត្រ

• កូនសោរជំនាន់ថ្មី អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនអោយម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន 50ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ

• ចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុតដែលបំពាក់មកជាមួយមុខងារ បិត និងបើកដោយស្វ័យប្រវត្តិ (Auto Turn-On and Turn-Off) មុខងារស្វាគមន៍មកកាន់រថយន្ត (Welcome Home) ដែលរំលេចសោភ័ណ្ឌភាពដោយភ្លើងបំភ្លឺពេលថ្ងៃជាខ្សៃ LED (Day-time Running Light)

• កាងមុខ និងកាងក្រោយត្រូវបានរចនាឡើងថ្មីស្រឡាង មានលក្ខណៈបែបស្ពត អមដោយសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន 4គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រប្រាប់ដំណឹងពេលចូលចត់ចំនួន 4គ្រាប់នៅផ្នែកកាងខាងក្រោយ

• យ៉ានរថយន្ត ជាប្រភេទយ៉ានស្ពតទំហំ 18អ៊ីងពណ៌ខ្មៅរលោងស្រិល រំលេចជាមួយឆ្នូតពណ៌ក្រហមពីរឆ្នូត អមមកជាមួយសេនស័រប្រាប់អំពីសំពាធកងរថយន្តក្នុងកង់នីមួយៗ ដោយបន្ថែមនៅឈុតស៊ុមវ័ន្តកង់ប្រភេទជ័រខ្មៅគ្រើម (Fender-Flare)

• កាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិមិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្កូត

• ចង្កូតថ្មី ប្រភេទអេឡិចត្រូនិច (Electronics-Steering) ធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗនៅពេលបើកកាន់តែលឿន (Auto Adjust)

• ម៉ាស៊ីនត្រជាក់ ប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ 16អង្សា

• អេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ 8អ៊ីងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY ដែលអាចបញ្ជាបើកកម្មវីធីកំសាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេង

• ឌីវីឌី នៅលើពិដានផ្នែកខាងអ្នកដំណើរ

• ប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert)

• ប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning)

• ប្រព័ន្ធហ្វ្រាំងស្លន់

• ប្រព័ន្ធទប់លំនឹង

• ប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច

• ប្រព័ន្ធហ្វ្រាំង ABS

ក្រុមហ៊ុន United Auto Trading ក៏មានប្រារព្ធនៅកម្មវិធីតាំងបង្ហាញរថយន្តថ្មីទាំងពីរម៉ូដែលខាងលើនេះជូនដល់មហាជនបានទស្សនាផងដែរនៅក្នុងបរិវេណជាន់ផ្ទាល់ដីផ្សារទំនើបអ៊ីនអនម៉លសែនសុខ ចាប់ពីថ្ងៃទី6-7-8 ខែកក្កដា ឆ្នាំ2018 ដោយផ្តល់នៅកញ្ចប់ប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ដែលពុំធ្លាប់មានជូនដល់បណ្តាអតិថិជនដូចជាៈ បង់មុនត្រឹមតែ 9900ដុល្លារ ក៏អាចក្លាយជារថយន្តស៊េរីថ្មីប្រភេទរថយន្តដឹកទំនិញធុនតូច Colorado ជាមួយការបង់ប្រចាំខែត្រឹមតែ 630ដុល្លារ តែប៉ុណ្ណោះ។ អតិថិជនក៏អាចយករថយន្តចាស់ដែលកំពុងប្រើប្រាស់សព្វថ្ងៃ មកប្តូរយករថយន្តថ្មីរបស់ Chevrolet ដែលនឹងទទួលបាននៅតម្លៃពិសេសលើសពីទីផ្សារខាងក្រៅរហូតដល់ទៅ 5000ដុល្លារផងដែរ។

រាល់ការជាវនៅរថយន្ត Chevrolet គ្រប់ម៉ូដែលអតិថិជននឹងទទួលបាននៅការធានាលើគុណភាពរថយន្តរហូតដល់រយៈពេល 3ឆ្នាំ ឬ 6ម៉ឺនគីឡូម៉ែត្រ រួមជាមួយនឹងការប្តូរប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន និងត្រួតពិនិត្យទូទៅរយៈពេល 1ឆ្នាំពេញ ឬ 2ម៉ឺនគីឡូម៉ែតដោយឥតគិតថ្លៃ៕

សម្រាប់ព័ត៌មានលម្អិតសូមហៅមកកាន់ៈ 095-555-832

Address: 115, Russian Federation Blvd. (110), Phnom Penh 

Chevrolet Colorado Red-Line Edition
Chevrolet Colorado Red-Line Edition
Chevrolet Colorado Red-Line Edition
Chevrolet Trailblazer Perfect Edition
ក្រុមហ៊ុន Chevrolet ប្រកាសលក់រថយន្តទំនើបស៊េរីថ្មី
ក្រុមហ៊ុន Chevrolet ប្រកាសលក់រថយន្តទំនើបស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]