រាជធានីភ្នំពេញ ៖ នារី​ម្នាក់ និង​យុវជន​២​នាក់ រង​របួសធ្ងន់ ខណៈ​​ជិះ​ម៉ូតូ​បុក​គ្នា​លាន់​ដូច​រន្ទះ​ទាំង​កណ្ដាលអធ្រាត្រ នៅ​​ជិត​ស្ថានីយ​​ប្រេង​ឥន្ធនៈ​ស៊ូ​គី​ម៉ិច ម្ដុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ ​​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ​កាលពី​វេលា​ម៉ោង​១​និង​១០​​នាទី​រំលង​​​​​​​​​​​​​​​​​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​១៤ មីនា។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ហ្វ៉ីណូ ពណ៌​សលាយ​ទឹក​សមុទ្រ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ តាម​វិថី​ព្រះ​មុនី​រ៉េ​ត ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​ទឹកសមុទ្រ ជិះ​ម្នាក់ឯង ពី​ត្បូង​ទៅ​ជើង​ ក្នុង​ទិស​ដៅបញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​គ្នា​ផាំង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​​ភាគី​ទាំង​សង​ខាង​ដួលបោក​ក្បាល​ហូរ​ឈាម​​ដេក​រ​ដូ​ក​រណែល​ពេញ​ផ្លូវ ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្រោយ​ពេល​កើត​ហេ​​​​​​​​​​​​​​តុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​រង​របួសធ្ងន់​ដូច​គ្នា ត្រូវ​រថយន្ដ​សង្គ្រោះ​៣គ្រឿង​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​ និង​គ្លីនិក​ឯកជន​ផ្សេង​គ្នា។  ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខូចខាត​យ៉ាងដំណំ​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​​ដ្ឋាន​ខណ្ឌ​មានជ័យ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]