ចិន៖ អ្នកភូមិមួយនៅឯប្រទេសចិន មានការភ្ញាក់ផ្អើលជាខ្លាំង នាំគ្នាមកមើល ក្រោយកូនជ្រូកចម្លែកមួយក្បាល កើតមកមានទម្រង់មុខ ស្រដៀងទៅនឹងមនុស្ស។

កូនជ្រូកដ៏ចម្លែកខាងលើនេះ ត្រូវបានគេមើលឃើញថា កើតមកពិតជាមានទម្រង់មុខស្រដៀងទៅនឹងមនុស្សយើង ទាំងត្រេភ្នែក និងទម្រង់មាត់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ វាថែមទាំងមានដុះប្រមោយដូចដំរី នៅលើថ្ងាសថែមទៀតផង។ ជាហេតុធ្វើឲ្យអ្នកស្រុកភូមិ មានការងឿងឆ្ងល់ និងហៅវាថាជាជ្រូកបិសាច។

បើទោះបីជាយ៉ាងណានេះក្តី កូនជ្រូកចម្លែក អាចថាមានរូបរាងដ៏គួរឲ្យខ្លាចខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានងាប់ទៅវិញក្រោយកើតបាន២ថ្ងៃ។ ហើយវាក៏ត្រូវបានគេគិតថា អាចនឹងកើតនូវជំងឺម្យ៉ាង ដែលគេហៅថា Holoprosencephaly ឬហៅម្យ៉ាងទៀតថា ស៊ីក្លូប (Cyclops Syndrome) ទើបបណ្តាលឲ្យកំណើតរបស់វា មានការផ្លាស់ប្តូរខូចទ្រង់ទ្រាយលូតលាស់ទៅជាបែបនេះ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម កាលពីថ្ងៃ២៨ មិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។ ហើយគេជឿជាក់ថា ហេតុការណ៍ខាងលើនេះស្ថិតនៅក្នុងទីក្រុង Jiangmen ខេត្ត Guangdong ប្រទេសចិន ៕

ទស្សនាវីដេអូខាងក្រោម៖   

កូនជ្រូកចម្លែកទម្រង់មុខស្រដៀងមនុស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]