ហុងកុង៖ តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ អ្នកនាង Linda Chung បានរៀបការជាមួយនឹងគ្រូពេទ្យ ផ្នែកវះកាត់ លោក Jeremy Leung កាលពីឆ្នាំ ២០១៥ ដោយលោកមានអាយុបង តារាសម្តែងរូបនេះរហូតដល់ទៅ ១៣ឆ្នាំ ឯណោះ។

ដោយកាលពីឆ្នាំ ២០១៦ កន្លងទៅនេះដែរ តារាសម្តែងរូបនេះ បានសម្រាលកូនស្រីម្នាក់ បន្ទាប់ពីអ្នកទាំងពីរ បានរៀបការជាមួយគ្នាបានជាងកន្លះឆ្នាំ។

ក្នុងនោះដែរ ដោយកាលពី ខែមីនា កន្លងទៅនេះ នាងបានប្រកាស ប្រាប់អ្នកគាំទ្ររបស់នាង តាមរយៈបណ្តាញសង្គម Instagram ថានាពេលនេះ នាងកំពុងតែពរពោះកូនទីពីរ ម្នាក់ទៀតហើយ ដោយនាង និងប្តីនាងសង្ឃឹមថា ម្តងនេះអ្នកទាំងពីរនឹងអាចសម្រាលបានកូនប្រុសម្តង។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ នាងបានត្រលប់ទៅប្រទេស កាណាដា វិញដែលជាទីលំនៅបច្ចុប្បន្នរបស់នាង ដើម្បីត្រៀមសម្រាលកូនក្នុងពេលឆាប់ៗនេះហើយ៕  

Linda Chung
Linda Chung
Linda Chung
Linda Chung
Linda Chung និងកូនស្រី
Linda Chung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]