បារាំង៖ តារាពហុជំនាញ ជួប ច័ន្ទកក្កដា ដែលគេស្គាល់ថា កញ្ញា រ៉ូលីន កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើដំណើរទៅកម្សាន្ត ក៏ដូចជាទៅសម្ដែង នៅលើទឹកដីប្រទេសបារាំង ជាមួយនឹងតារាកំប្លែងពូកែសម្ដី អ្នកនាង តុ ផងដែរ។

ទន្ទឹមនឹងនេះផងដែរ កញ្ញា រ៉ូលីន ក៏បានឆ្លៀតពេលវេលាទៅដើរកម្សាន្តនៅក្នុងហាងទំនើបធំៗ នៅប្រទេសបារាំង ដើម្បីទិញនូវរបស់ប្រើប្រាស់មួយចំនួនប្រចាំខ្លួនថែមទៀតផង។

ជាក់ស្តែង តារាដែលពោរពេញទៅដោយទេពកោសល្យ កញ្ញា រ៉ូលីន ក៏បានចូលហាងទិញទំនិញម៉ាកប្រ៊េនធំៗជាច្រើន ដូចជា Gucci ម៉ាក LV និងប្រ៊េនល្បីៗផ្សេងទៀតផងដែរ  ដើម្បីជាកាដូជូនដល់ខ្លួនឯង នៅក្នុងឱកាសខួបកំណើតរបស់ខ្លួន នាពេលខាងមុខនេះ ផងដែរ។

ទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតឯកជនរបស់តារាពហុជំនាញរូបនេះ ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនចាញ់តារាល្បីៗដទៃទៀតនោះទេ៕ 

រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន និងកាតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន