ភ្នំពេញ)៖ តារាចម្រៀងលំដាប់ជួរមុខ ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេសម្គាល់ឃើញថា នាងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីសំណាក់អ្នកគាំទ្រ នៅក្នុងវិស័យសិល្បៈ ជាពិសេសយុវវ័យ។ យ៉ាងណាមិញ ចំពោះរឿងរ៉ាងផ្ទាល់ខ្លួនរបស់កញ្ញា ឱក សុគន្ធកញ្ញា គេកម្របានឃើញនាងបង្ហាញឲ្យទស្សនិកជន បានដឹងជាសាធរណៈណាស់ ទោះបីជាតារារូបនេះ ត្រូវបានគេដឹងថា ភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស រួចហើយក្ដី។ កាលពីពេលថ្មីៗ ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន នៅលើ Instagram (អ៊ីនស្តាក្រាម) ធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ។

ជាការពិតណាស់ តារាចម្រៀងស្រស់ស្អាតសាច់ចាំ ឱក សុគន្ធកញ្ញា បានបង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងពាក្យពេចន៍ មួយចំនួន នៅលើគណនី អ៊ីនស្តាក្រាម របស់ខ្លួនថា «អំពើល្អមានពេលខ្លះមិនចាំបាច់ បង្ហាញឲ្យអ្នកណាម្នាក់បានដឹង បានឃើញនោះទេ..សំខាន់គឺយើងធ្វើចេញពីចិត្ត ធ្វើដោយសប្បាយចិត្ត គ្មានអ្នកដឹងមិនសំខាន់ តែសំខាន់ គឺយើងដឹងខ្លួនឯងច្បាស់»។

ការបញ្ចេញសារបែបនេះ ក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram ត្រូវបានគេមើលឃើញថា ការធ្វើទង្វើល្អចំពោះនរណាម្នាក់ ឬចំពោះសង្គមទាំងមូល ឱក សុគន្ធកញ្ញា មិនចាំបាច់មានអ្នកសរសើរ ឬមានអ្នកអែបអបហៃអើៗ បង្ហាញជាសាធារណៈ ទើបហៅថា អំពើល្អនោះទេ ពោលគឺការសណ្ដោសប្រណី ឬការបរិច្ចាគធនធាន ជួយដល់អ្នកណាម្នាក់ នាងមិនចង់បង្ហាញឲ្យគេដឹងនោះឡើយ អ្វីដែលសំខានគឺខ្លួនឯងជាអ្នកដឹងច្បាស់ថា នេះជាទង្វើល្អ ព្រោះវាជាកាយវិការ មិនអាចសាបសូន្យទៅ ដោយងាយៗនោះទេ។

គួរបញ្ជាក់ថា តារាចម្រៀងស្រីវ័យ ៣០ឆ្នាំ សម្រស់ចាំ កញ្ញា ឱក សុគន្ធកញ្ញា បច្ចុប្បន្នគេសង្កេតឃើញថា នាងមានភាពមមាញឹកនឹងការងារសិល្បៈជាខ្លាំង ខណៈនាងតែងតែក្ដោបក្ដាប់ បានធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ចំនួន ៣ ប្រចាំឲ្យទូរទស្សន៍ហង្សមាស ដែលមានដូចជា «The Voice Kids Cambodia», «Cambodian Idol » និង «The Voice Cambodian» និងតែងតែបញ្ចេញ ជាបទចម្រៀងថ្មីៗជាច្រើន ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិជនផងដែរ៕

សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា