ថៃ៖ អតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃម្នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់បាត់បង់ជីវិត ក្នុងប្រតិបត្តិការជួយសង្គ្រោះក្មេងៗកីឡាករទាំង១២ រួមទាំងគ្រូបង្វឹក ដែលជាប់គាំងក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

អតីតអ្នកមុជទឹកកងទ័ពជើងទឹករូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Saman Kunan អាយុ ៣៨ឆ្នាំ បានបាត់បង់ស្មារតីនៅតាមផ្លូវ ពេលមុជចាកចេញពីរូងល្អាងភ្នំថាំហ្លួង ដោយសារតែកង្វះអុកស៊ីសែន រហូតត្រូវស្លាប់បាត់បង់ជីវិតនៅចន្លោះម៉ោងប្រហែល ២ទៀបភ្លឺ ថ្ងៃសុក្រ បន្ទាប់ពីរូបលោកបានចូលទៅនាំយកគ្រឿងផ្គត់ផ្គង់មួយចំនួន (ធុងឧស្ម័នអុកស៊ីសែន ឬអាហារជាដើម) ឲ្យក្រុមជួយសង្គ្រោះដទៃ និងក្មេងរងគ្រោះ។

គួរឲ្យដឹងផងដែរថា អតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃ លោក Saman Kunan រូបនេះ កន្លងមកបានចាកចេញពីកងទ័ពជើងទឹកហើយ ប៉ុន្តែដោយសារតែទឹកចិត្ត ទើបលោកសម្រេចចូលខ្លួនត្រលប់មកវិញ ដើម្បីជួយសង្គ្រោះដល់ក្មេងទាំង១៣ ដែលជាប់គាំងក្នុងរូងភ្នំ។

ប៉ុន្តែជារឿងដ៏អកុសល នៅទីបំផុតលោកក៏បានទទួលមរណៈភាព យ៉ាងសោកសង្វេគបែបនេះ ៕ 

Saman Kunan
ក្រុមអ្នកជួយសង្គ្រោះ
ទីតាំងភូមិសាស្រ្តភ្នំថាំហ្លួង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]