ភ្នំពេញ ៖ កូនស្រីសំណព្វចិត្តរបស់ថៅកែល្ខោនបាសាក់ ភី សុគន្ធ ពោលគឺអ្នកនាង ផន សុផារី ដែលជាតារាចម្រៀងផ្នែកបុរាណ កំពុងសាងសុភមង្គលយ៉ាងពេញលេញជាមួយស្វាមីរូបសង្ហា និងទទួលបានកូនស្រីម្នាក់ ជាចំណងដៃក្រោយរៀបការផងដែរ។

យ៉ាងណាមិញ ក្រោយសម្រាលបានកូនស្រីជាទីស្រលាញ់ម្នាក់ មិនទាន់បានប៉ុន្មានផង ស្រាប់តែស្វាមី តារាចម្រៀងបុរាណ អ្នកនាង ផន សុផារី ពោលចង់បានកូនម្នាក់ទៀតបាត់ នេះដោយយោងទៅតាមវីដេអូ ដែលត្រូវបានឱពុករបស់តារាស្រីរូបនេះ បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម ។

ដោយនៅក្នុងវីដេអូនោះដែរ ស្វាមីរូបសង្ហារបស់ អ្នកនាង ផន សុផារី បានយកផ្កាមួយបាច់ ដោយបានពោលថា «សុំកូនមួយទៀតមក» ដែលធ្វើឲ្យតារាស្រីរូបនេះអៀនឡើងលែងនិយាយអ្វីទៅហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

ផន សុផារី និងស្វាមី
ផន សុផារី និងស្វាមី
ផន សុផារី និងស្វាមី
ផន សុផារី និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី