ភ្នំពេញ៖ តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពកាលពីប៉ុន្មានឆ្នាំមុន លោកចាន់ សម័យ បានធ្វើឲ្យអ្នកដែលធ្លាប់គាំទ្ររូបលោកក៏ដូចជាអ្នកសិល្បៈជាច្រើន ពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំង ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកដែលធ្លាយនៅក្នុងបណ្តាញសង្គមកាលពីម្សិលមិញនេះ។

យ៉ាងណាមិញ ការបាត់មុខពីសិល្បៈរបស់តារារូបនេះត្រូវបានអ្នកគាំទ្រមួយចំនួនដឹងថា លោករស់នៅក្រៅប្រទេសយ៉ាងមានសេចក្តីសុខទៅហើយ តែកាលពីម្សិលមិញនេះស្រាប់តែលេចនូវរូបភាពខណៈ ដែលលោកកំពុងស្ទូចត្រីដោយមើលសឹងមិនស្គាល់ មិនត្រឹមតែប៉ុណ្ណោះ ក៏បានឃើញនូវទិដ្ឋភាពផ្ទះលោក ដែលវាពិតជាខុសប្លែកពីអ្វីដែលអ្នកគាំទ្រធ្លាប់គិតពីមុនមក។

ស្របពេលជាមួយគ្នានេះដែរ ក៏នៅតែមិនទាន់ជ្រាបច្បាស់ថារឿងនេះជារឿងពិត ឬក៏អត់នៅឡើយនោះទេ ដូច្នោះមានតែរង់ចាំស្តាប់ការបកស្រាយពីម្ចាស់ បទ ចម្រៀង«សុំមេមាន់មួយ»នេះ។

ទន្ទឹមនឹងនេះផងដែរ បើយោងតាមគណនីហ្វេសប៊ុករបស់ តារាជើងចាស់អ្នកនាងស៊ិន ឧត្តមផល្លា ក្រោយពីបានដឹងដំណឹងនេះ នាងក៏បានធ្វើការទាក់ទង និងសួរនាំអ្នកដែលស្គាល់តារារូបនេះថាពិតឫយ៉ាងណា នាងនឹងធ្វើការបកស្រាយប្រាប់អ្នកគាំទ្រ នៅពេលឆាប់ៗនេះហើយ។ ដូច្នោះ សម្រាប់ព័ត៌មានបន្ថែមខ្មែរឡូត និងធ្វើការបកស្រាយប្រាប់ជាបន្តទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកចាន់ សម័យ
លោកចាន់ សម័យ
លោកចាន់ សម័យ
លោកចាន់ សម័យ
លោកចាន់ សម័យ
លោកចាន់ សម័យ
ផ្ទះ លោកចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]