ថៃ៖ បើទោះជាក្រុមអ្នកសង្គ្រោះ បានរកឃើញក្រុមកីឡាករទាំង១៣នាក់ ដែលជាប់គាំងក្នុងរូងភ្នំនោះពិតមែន ក៏ពួកគេនៅតែមិនទាន់អាច នាំក្មេងៗទាំងអស់ចេញមកក្រៅបានដែរ ។
មូលហេតុព្រោះសុខភាពពួកគេនៅខ្សោយ ដោយសារតែការ អត់អាហារអស់រយៈពេលជាច្រើនថ្ងៃ ណាមួយសភាពទឹកក្នុងល្អាង នៅមិនទាន់ស្រក ទាំងនេះជាឩបសគ្គដ៏ធំ ដែលអ្នកសង្គ្រោះចាំបាច់ត្រូវរកដំណោះស្រាយ ឲ្យបានឆាប់រហ័សបំផុត។
តួយ៉ាង កាលពីមុននេះមិនប៉ុន្មានម៉ោងខាងសារព័ត៌មានថៃ ក៏បានចុះផ្សាយពីថា អ្នកជំនាញ បានរកឃើញវិធីសាស្រ្តល្អមួយ ដែលអាចនាំក្រុមកីឡាករទាំង១៣នាក់នោះ ចេញមកក្រៅរូងភ្នំបានហើយ។
ដោយគេគ្រោង ឲ្យក្មេងប្រុសទាំងនោះ តោងលើបន្ទះក្ដារ ក្នុងបំពង់ក្រោមដី ដែលមានអ្នកជួយសង្គ្រោះអមជាមួយ ហើយអ្នកទាំងពីរនឹងដកដង្ហើមតាមបំពង់អុកស៊ីសែន រីឯអ្នកខាងក្រៅ នឹងធ្វើការអូសទាញ ពួកគេចេញមក ម្ដងម្នាក់ៗតែម្ដង។ ចំពោះវិធីនេះគឺ ជៀសផុត ពីការហែលឆ្លងកាត់ពីចន្លោះទឹកដែលលេចក្នុងរូងភ្នំបានផងដែរ។ ព្រោះបើចាំបង្រៀនពួកគេឲ្យចេះជម្រុជទឹក គឺពិតជាត្រូវប្រើរយៈពេលយូរ ដូច្នេះវិធីថ្មីនេះអាចនឹងមានភាពល្អប្រសើរជាងនេះ។
ជាក់ស្ដែង ចំពោះលទ្ធផលយ៉ាងណា ខាងអ្នកជំនាញ នៅតែបន្តស្រាវជ្រាវបន្ថែម ដើម្បីធ្វើឲ្យប្រាកដចិត្តថា ឲ្យការសង្គ្រោះក្រុមកីឡាករទាំង១៣នាក់នោះ គឺត្រូវតែមានសុវត្ថិភាពជាដាច់ខាត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]