ភ្នំពេញ៖  ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ទូទាំងពិភពលោក នឹងប្រារពកម្មវិធីមួយដ៏អស្ចារ្យដែលហៅថា «ទិវាសូកូឡាពិភពលោក» World Chocolate Day។

ទិវានេះ នឹងប្រារព្ធលើទ្វីបទាំង ៦ លើពិភពលោក នាំមកនូវនំដូហ្វណាត់សូកូឡាថ្មី ដែលមានរសជាតិដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក សម្រាប់តែការលក់មួយថ្ងៃប៉ុណ្ណោះ ក្នុងថ្ងៃដូចគ្នាគឺថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨។

ការបង្កើតឡើងនូវគំនិតដ៏មហិមានៃការផ្សំរវាងនំដូហ្វណាត់រសជាតិដើម និងស្ករសូកូឡា បានបង្កើតជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយទៀត សម្រាប់អតិថិជនដែលចូលចិត្តនំដូហ្វណាត់ និងស្ករសូកូឡា។ 

អតិថិជននៅប្រទេសកម្ពុជា ក៏ដូចជាអតិថិជនស្ថិតនៅលើផែនដីទាំងមូល អាចរាប់ថយក្រោយនូវ «ទិវាសូកូឡាពិភពលោក» ដែលនឹងមកដល់នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងចុងសប្ដាហ៍នេះ។

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា គ្រុប (RMA Cambodia Group) បានបញ្ចាក់យ៉ាងដូច្នេះថា៖

«នេះជាលើកទីមួយហើយសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនកម្ពុជាមានឱកាសចូលរួមជាមួយនឹងប្រជាជនស្ថិតនៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោកទូទាំង ២៩ ប្រទេស ដើម្បីភ្លក់រសជាតិថ្មីស្រឡាងនៃនំដូហ្វណាត់ដ៏ស្រទន់ និងបានឃើញការហូរស្រក់របស់សូកូឡាទៅលើនំដូហ្វណាត់តាមរយៈហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពី គ្រីម នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមកដល់ថ្ងៃទី ៧ កក្កដា នេះ»។

តាមរយៈ «ទិវាសូកូឡាពិភពលោក» នេះផងដែរ គ្រីសស្ពី គ្រីម នឹងចែករំលែកនូវវីដេអូ និងរូបភាពអំពីការប្រារព្ធទិវានេះនៅតាមបណ្ដាប្រទេសទាំងអស់លើសកលលោក លើ Twister Channel របស់គ្រីសស្ពី គ្រីម (@krispykreme) ហើយសូមកុំភ្លេចចែករំលែកនូវភាពសប្បាយរីករាយរបស់អ្នកតាមរយៈប្រើប្រាស់ hashtag #WorldChocolateDay និង tagging @krispykreme នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុក៕ 

ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពី គ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
នំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា
ហាងនំដូហ្វណាត់ និងកាហ្វេគ្រីសស្ពីគ្រីម នៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]