អេស្ប៉ាញ៖ ក្រុម Real Madrid បានប្រកាសជាផ្លូវការថា ក្លិបបានសម្រេចចិត្តនាំកីឡាករ Alvaro Odriozola មកកាន់ទឹកដី Santiago Bernabeu ជាផ្លូវការ។

បើយោងតាមគេហទំព័រផ្លូវការរបស់ក្លិប Real Madrid បានឲ្យដឹងថា ក្រុម Real Sociedad បានយល់ព្រមលក់ខ្សែការពារវ័យ២២ឆ្នាំរូបនោះមកកាន់ក្រុមម្ចាស់ជើងឯកពានរង្វាន់ Champions League ឆ្នាំ២០១៨ ក្នុងតម្លៃជាង៤៧លានដុល្លាអាមេរិក។ 

កីឡាករ Alvaro Odriozola

កីឡាករសញ្ជាតិអេស្ប៉ាញរូបនោះ នឹងទទួលបានកុងត្រាដែលមានរយៈពេល៦ឆ្នាំ ពោលគឺកុងត្រានោះនឹងផុតកំណត់នៅឆ្នាំ២០២៤ ឯណោះ ហើយរូបគេនឹងក្លាយទៅជាកីឡាករ Real Madrid ជាផ្លូវការនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កីឡាករ Alvaro Odriozola

គួរបញ្ជាក់ថា តាំងពីចូលមកកាន់ដំណែងជាគ្រូបង្វឹកក្រុម Real Madrid លោក Julen Lopetegui បានផ្តោតសំខាន់ទៅលើកីឡាករវ័យក្មេង ដោយលោកបាននាំអ្នកចាំទីសញ្ជាតិអ៊ុយក្រែនដែលមានវ័យ១៩ មកកាន់ទឹកដី Santiago Bernabeu កាលពីចុងខែមិថុនា រួចទៅហើយ៕

គ្រូបង្វឹក Lopetegui និង លោក Perez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]